ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជា​ខ្លាំង​មែន​! Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​Galaxy A10 និង A20 ប្រចាំឆ្នាំ 2019 ទៀតហើយ​!

Samsung Galaxy A10 និង A20 ខ្លាំង​ជាង​មុន ខ្លឹម​ជាមុន ជាមួយ​តម្លៃ រឹតតែ​អេ​ម​ជាមុន

ភ្នំពេញ​ ៖ ប្រសិនបើ​យើង​គិត​ត្រឹម​ដើមឆ្នាំ ២០១៩ នេះ​យើង​ឃើញថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​កំពុងធ្វើការ​អភិវឌ្ឍន៍​ឥតឈប់ឈរ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ទាំង​ស្រ​ឡាយ Flagship និង​ជាពិសេស​ខ្សែស្រឡាយ​ត្រកូល A តែម្តង​! ជាការ​ពិតណាស់​មួយរយៈ​ចុងក្រោយ​នេះ Galaxy ស៊េរី A បាន​កំពុង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង និង​កំពុងតែ​មានការ​គាំទ្រ​ច្រើន​ផងដែរ​នោះ​។ គួរ​រំឭក​ផងដែរ​ថា​ថ្មីៗ​នេះ សាម​សុង ហាក់បីដូចជា​មិន​បន្ធូរដៃ​ឡើយ​ក្នុង​ការបញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​មិនឱ្យ​ខកចិត្ត​ឡើយ​!

ហេតុ​ដូច្នេះហើយ​ក្រុមហ៊ុន សាម​សុង នឹងដាក់​លក់​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ស៊េរី Galaxy A10 និង A20 ជា​ផ្លូវការ​នៅ​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០១៩ នេះ​។ ​ស្មា​ត​ហ្វូ​ន​ទាំង ២ ស៊េរី​ខាងលើនេះ​ពិតជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​អាច​និយាយបានថា​ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​យ៉ាងច្រើន​ជាមួយនឹង​តម្លៃ​ព្រមទាំង​លក្ខណៈសម្បត្តិ​ពិសេសៗ​ជាច្រើន​ចំណុច​ទៀត​ដែល​ធ្វើឱ្យ​អតិថិជន​ទាំងអស់​នៅតែ​គិតថា​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ស៊េរី A ដែល​អាច​ទទួលយកបាន​ដោយ Galaxy A10 មានតម្លៃ​ត្រឹមតែ 139 ដុលា្ល​រ ខណៈ​ដែរ Galaxy A20 មានតម្លៃ 179 ដុល្លារ​តែប៉ុណ្ណោះ​!

​ហើយ​បើ​ចង់ដឹង​ច្បាស់​ថា​តើ Samsung Galaxy A10 និង A20 ខ្លឹម​ប៉ុនណា​នោះ​សូម​មក​មើល​លក្ខណៈពិសេសៗ​ទាំងអស់គ្នា​!

* Samsung Galaxy A10
– អេក្រង់ : 6.2” HD+ TFT, Infinity-V
– កាមេរ៉ា​ក្រោយ : 13 MP (F1.9)
– កាមេរ៉ា​មុខ : 5 MP (F2.0)
– អង្គ​ចងចាំ : 2GB + ទំហំ​ផ្ទុក 32GB (​អាច​បន្ថែម​បាន​រហូតដល់ 512GB)
– ល្បឿន​ដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំង​ថ្ម : 3,400 mAh (typical)
– ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោ ​ទូរស័ព្ទ​
– មាន​ជម្រើស ៣ ពណ៌​គឺ​៖ ខ្មៅ ខៀវ ក្រហម​

** Samsung Galaxy A20
– អេក្រង់ : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
– កាមេរ៉ា​ក្រោយ​ភ្លោះ : 13 MP (F1.9) + 5 MP (F2.2)
– កាមេរ៉ា​មុខ : 8 MP (F2.0)
– អង្គ​ចងចាំ : 3GB + ទំហំ​ផ្ទុក 32GB (​អាច​បន្ថែម​បាន​រហូតដល់ 512 GB)
– ល្បឿន​ដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំង​ថ្ម : 4,000 mAh (typical)
– ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោ​ទូរស័ព្ទ​
– ស្កេ​ន​ក្រយៅដៃ​
– មាន​ជម្រើស ៣ ពណ៌​គឺ​៖ ខ្មៅ ខៀវ ក្រហម​