ព័ត៍មានទាន់​ហេតុការណ៏
Search

ថតបែប Portrait នៅកន្លែងងងឹតដោយគ្មានបញ្ហា!

ថតរូបក្នុងទីកន្លែងមួយដែលគ្មានពន្លឺគ្រប់គ្រាន់ ជារឿងពិបាកបំផុតសម្រាប់ការថតតាមទូរសព្ទ បើទោះជាពេលខ្លះអ្នកបានចំណាយលុយក្បែរ ១ ពាន់ដុល្លារក៏ដោយ ក៏គុណភាពរូបភាព មិនបានដូចចិត្តអ្នកដែរ។ ដូច្នេះបើចង់ថតច្បាស់ អ្នកចាំបាច់ត្រូវមានភ្លើងជំនួយ ឬក៏បើកទូរសព្ទផ្សេងទៀត ដើម្បីជំនួយពន្លឺ តែនេះជាសម័យបច្ចេកវិទ្យា ២០១៩ ទៅហើយ ហេតុអីនាំឲ្យខ្លួនអ្នកពិបាកដល់ម្ល៉ឺង បើគ្រាន់តែរូបថតសន្លឹក?

រូបភាពមិនច្បាស់ គុណភាពមិនបានដូចចិត្ត អ្នក​ប្រហែលជាត្រូវការប្រើកម្មវិធីកែប្រែរូបផ្សេងៗ ដើម្បីឲ្យរូបថតដែលទទួលបាន មើលទៅបែប Professional និងមានការទាក់ទាញពេលបង្ហោះចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម។ មិនចាំបាច់ចំណាយពេលយូរ ឬប្រើកម្មវិធីច្រើនដើម្បីកែប្រែរូបថតរបស់អ្នកនោះទេ  OPPO F11 Pro ត្រូវបានគេបង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ សម្រាប់អ្នកប្រើប្រាស់ទាំងឡាយ ដែលចូលចិត្តថតបែប Portrait  បើទោះជាកន្លែងថតនោះមានពន្លឺមិនគ្រប់គ្រាន់ក៏ដោយ។

អ្នកជំនាញរបស់  OPPO ធ្លាប់បានបញ្ជាក់ថា F11 Pro មានចំនុចពិសេសជាច្រើនដែលបានបំពេញទៅតាមក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាដែលជាអតិថិជនរបស់ខ្លួន ជាពិសេស កាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP ដោយសារតែវាត្រូវបានគេរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកដែលចូលចិត្តថតរូបបែប Portrait តែម្តង ដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកជំនាញថតរូបបែបPortrait រយៈពេល 24 ម៉ោងប្រកបដោយគុណភាព និង ការច្នៃប្រឌិតខ្ពស់។ សូមទស្សនារូបភាពមួយចំនួនដែលថតដោយទូរស័ព្ទ OPPO F11 Pro ដូចតទៅ៖

 

ក្រៅពីចំណុចលេចធ្លោនៃទំហំកាម៉េរាភ្លោះផ្នែកខាងក្រោយ 48MP ហើយនោះ OPPO F11 Pro នៅមានចំនុចទាក់ទាញជាច្រើនទៀត ដូចជា វាមានកាម៉េរាបង្កប់ខ្លួន នៅចំណុចកណ្តាល ដោយវាអាចផុសចេញមកភ្លាមៗ គ្រប់ពេលដែលលោកអ្នកចុចកាមេរ៉ា Selfie ខ្លួនឯង និង ជាក្រុម, OPPO F11 Pro ជំនាន់ថ្មីនេះវាមានថ្មទំហំ 4000mAh បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ លោកអ្នកនឹងទទួលបានថ្មពេញទូរស័ព្ទ , វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរ គឺ Thunder Black និង Arura green បច្ចុប្បន្នវាកំពុងបានក្លាយជារបស់សំណព្វចិត្តមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដោយពួកគេបានមើលឃើញពីគុណភាពកប់ស៊េរីតែម្តង ដែលភ្ជាប់ជាមួយនឹងតម្លៃអាចទទួលយកបាន ត្រឹមតែ 339$ ប៉ុណ្ណោះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114