ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បើក​ការដ្ឋាន​ជួសជុល ​និង​កែលំអ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​៦​ខ្សែ ស្មើនឹង​៥.៩៨៤​ម៉ែត្រ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន ការងារ​ជួសជុល ​និង​កែលំអ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​៦​ខ្សែ ដែល​មាន​ទទឹង៦​ម៉ែត្រ បណ្ដោយ​សរុប៥.៩៨៤​ម៉ែត្រ និង​លូ ២៧​កន្លែង ស្ថិតនៅ​ក្នុងភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

ក្នុង​ពិធី​បើក​ការដ្ឋាន​ខាង​លើ​នេះ​ដែរ មាន​ការ​ចូលរួម​ក្រោម​អធិបតីភាព លោក ប៉ែន កុស​ល្យ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ លោក​អភិបាល អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​/ស្រុក​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​បញ្ជា​ការពារ​ភូមិ​ផងដែរ​។

ក្នុងនោះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏បាន​មានប្រសាសន៍​ប្រាប់​ទៅដល់​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ជួយ​សំអាត​បរិស្ថាន​តាម​ដង​ផ្លូវ និង​បរិវេណ មុខ​ផ្ទះ​ឲ្យបាន​ស្អាត ព្រោះ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ ជិត​ឈាន​មកដល់​ខាងមុខ​នេះហើយ​៕