ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿងញៀន​១០​កញ្ចប់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​បង្ក្រាប​បាន​ពី​ជនសង្ស័យ​ម្នាក់

ភ្នំពេញ​ ៖ ​គ្រឿងញៀន​១០​កញ្ចប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​បង្ក្រាប​​​បាន​ ពី​​ជនសង្ស័យ​ម្នាក់​ ខណៈ​កំពុង​ជួញដូរ​ជាក់ស្តែង។

សមត្ថ​ផ្នែក​គ្រឿងញៀន​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​បើក​កិច្ចប្រតិបត្តិការ​ក្នុង​យុទ្ធនាការ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៥​រសៀល​ ​នៅ​​ចំណុច​ផ្លូវ រថភ្លើង R៦ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​​​នេះ កម្លាំង​សមត្ថកិច្ច​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ រដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ទីតាំង​ខាងលើ (​ជួញដូរ)។ ចំណែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​ក្រាម​ពណ៌​ស​​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៩​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ ​រួម​ទាំង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ និង​ទូរស័ព្ទ​ម៉ាក​ខេ​ម​ហ្វូ​ន ពណ៌​មាស ចំនួន​០១​គ្រឿង។

សមត្ថកិច្ច​បញ្ជាក់​ថា​ ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ ​ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​មិន​ថា​ បទល្មើស​អ្វី​នោះ​ទេ ​ឲ្យ​តែ​កើតមាន​នៅ​ក្នុង​មូលដ្ឋាន​ត្រូវតែ​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​តែ​ម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114