ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សិច​ស៊ី ចាន់ គ​ង្កា​រ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផ្ទុះ​កំហឹង​ជេរ​កប់ៗ​មាត់ ​ខណៈ​សាមីខ្លួន​ថា​មាន​សិទ្ធិ​មិន​ពេញចិត្ត ​និង​រិះគន់​ តែ​ហាម​ជេរ​

​ភ្នំពេញ ​៖​ តារា​សម្តែង​ និង​ជា​ម្ចាស់​ជ័យលាភី​លេខ​១​ នៃ​កម្មវិធី Cambodia’s Next Top Model កញ្ញា ចាន់ គ​ង្កា​រ ជាការ​កត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ ​នាង​បាន​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ និង​កំពុង​បាញ់​ចាក់​ស្រោច​យ៉ាងគំហុក​ ក្រោយ​ពេលដែល​រូបភាព​សិច​ស៊ី​ស្រើបស្រាល​ ស្ទើរ​ព្រលែង​ខ្លួន​ទាំងស្រុង ​ត្រូវបាន​បង្ហោះ​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

ចំពោះ​ការផ្ទុះ​ប្រតិកម្ម​រិះគន់​ដោយ​ប្រើប្រាស់​ពាក្យសម្ដី​មិន​សមរម្យ​មួយចំនួន​របស់​ទស្សនិកជន ​និង​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពេលនេះ​ បានកើត​ឡើង​ភ្លាមៗ​ទន្ទឹមគ្នា​ដែល​សាមីខ្លួន​ កញ្ញា ចាន់ គ​ង្កា​រ កាន់តែ​គឃ្លើន​ចិត្តសឿង​មិន​ខ្លាច​ពាក្យ​និន្ទា​រិះគន់​ ឬ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​សូម្បី​បន្តិច​ណា​ឡើយ​។​ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ចេតនា​ផ្គើន​ពី​សំណាក់​ស្រី​ ស្រស់ ចាន់ គ​ង្កា​រ។​

រូប​ភាព​សិច​ស៊ី​របស់​តារា​ស្រី ​កញ្ញា ចាន់ គ​ង្កា​រ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​សន្លឹក​ និង​ជា​បន្តបន្ទាប់​គ្នា​រហូត​រង​នូវ​ការរិះគន់​មិន សំចៃមាត់​ពី​សំណាក់​អ្នកគាំទ្រ​ និង​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ គឺ​ភាគច្រើន​សុទ្ធសឹងតែ​រូបថត​ដែល​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​ បង្ហាញ​ល្វែងលើ ​និង​សាច់​ភ្លៅ​ដ៏​ស្រស់​ស្រ​ឡូ​ន​ ពោល​គឺ​គ្រាន់តែ​បិទបាំង​កន្លែង​សំខាន់​ទាក់ទាញ​ចាប់អារម្មណ៍​ពី​ប្រុសៗ​កំហូច​មួយចំនួនធំ​​ប៉ុណ្ណោះ។

យ៉ាងណាមិញ​ ជាមួយគ្នា ​នៃ​ការបញ្ចេញ​រូបភាព​សិច​ស៊ី​ពី​សំណាក់ ​កញ្ញា ចាន់ គ​ង្កា​រ ខាងលើ​នេះ​ដែរ​ ក្រៅតែពី​ការរិះគន់​ថ្មីៗ​នេះ​ ក៏មាន​ម្ចាស់​Account Facebook ​ចំនួន​៣​បាន​ចេញមុខ​សរសេរ​សារ​ផ្ទុះ​ប្រតិកម្ម​ជេរប្រមាថ​ធ្ងន់ៗ​ដល់​កិត្តិយស​តារា​ស្រី​រូបនេះ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​

ប៉ុន្តែ​ករណីនេះ ​ត្រូវបាន​សាមីខ្លួន ​កញ្ញា ចាន់ គ​ង្កា​រ បាន​បញ្ចេញ​ប្រតិកម្ម​ផងដែរ​ថា​ នាង​អាច​ទទួល​យក​បាន​លើ​ការរិះគន់​តាមរយៈ​ន័យ​ស្ថាបនា តែ​ហាម​ជេរ​។​

តារា​ស្រី​ និង​ជា​ម្ចាស់​ជ័យលាភី​លេខ​១ ​នៃ​កម្មវិធី Cambodia’s Next Top Model កញ្ញា ចាន់ គ​ង្កា​រ បាន​ចេញមុខ​ប្រតិកម្ម​បញ្ជាក់​ដោយ​ខ្លី​បែបនេះ​ថា ​អ្នកមាន​សិទ្ធិ​មិន​ពេញ​ចិត្តនិង​រិះគន់​តែ​ហាម​ជេរ​។​

ដោយឡែក​ទាក់ទង​នឹង​ការរិះគន់​លើ​សកម្មភាព ​នៃ​ការ​ស្លៀក​សិច​ស៊ី​ថតរូប​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ តារា​ស្រី​ កញ្ញា ចាន់ គ​ង្កា​រ រហូតមកទល់​ពេលនេះ​គេ​មិនទាន់​ឃើញ​មានការ​បញ្ចេញ​ប្រតិកម្ម​ណាមួយ​រ​បស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ដើម្បី​ចេញ​លិខិត​កោះហៅ​ទៅ​អប់រំ ​ឬ​ណែនាំ​តារា​ស្រី​រូបនេះ​នៅឡើយ​ទេ​៕