ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅវេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី ៥ ខែមេសា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី។

របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​ព្រឹក​នេះ​មាន​ដូចខាងក្រោម​:
១.​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេង​កាត​និង​ផលិតផល​ប្រេងកាត។​
២.​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០ មេ​ហ្កា​វ៉ា​ត់ និង​គម្រោង​វិនិយោគ ស្ថានីយ​វារីអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២ កន្លែង ពីរ​នៅ​ខេត្តពោធិ៍សាត់​មួយកន្លែង ៦០ មេ​ហ្គា​វ៉ា​ត់​នៅ​កំពង់ឆ្នាំង​មួយកន្លែង ៦០ មេ​ហ្គា​វ៉ា​ត់។​
៣.​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា។​
៤.​បញ្ហា​ផ្សេងៗ សំណើសុំ​ការយោគយល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ៖​

៤.១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា មានិត​បង់​ក្លា​ដេ​ស​ស្ដីពី​ការជំរុញ​និង​ការការពារ​ទៅ វិញ​ទៅមក​នៃ​វិនិយោគ ។​
៤.២.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ។​
៤.៣.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ទួគី​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​
៤.៤.​សំណើសុំ​ចូល​ជា​សមាជិក​ក្នុង​សភាព​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្តៅ៕