ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្រស់ ចាន់ គ​ង្កា ៖ ត្រឹម​ស្លៀក​ឈុត​ប៊ី​គី​នី​ហែល​ទឹក ​ខ្ញុំ​គិតថា​គ្មានអ្វី​ត្រូវ​ខុស​ធ្វើ​ឲ្យ​ក្រសួង​ចេញ​លិខិត​ព្រមាន​ទេ​

​ភ្នំពេញ ​៖ បន្ទាប់ពី​មានការ​រិះគន់​រហូត​មានការ​អំពាវនាវ​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​មាន​វិធាន​ការចេញលិខិត​កោះហៅ​តារា​សម្តែង​ និង​ម៉ូ​ឌែ​ល​ស្រី​សិច​ស៊ី​ កញ្ញា ចាន់ គ​ង្កា ទៅ​ព្រមាន ឬ អប់រំ​ណែនាំ​លើ​ករណី​ស្លៀកពាក់​សិច​ស៊ីក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញ​សាច់​ខ្ចី​ស្រើបស្រាល​នោះ​ ពេលនេះ​សាមីខ្លួន​បានចេញ​មុខ​បកស្រាយ​ថា​ នាង​គិតថា​គ្មានអ្វី​ត្រូវ​ខុស​ទេ​ គ្រាន់តែ​សិច​ស៊ី​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ទៅ​ហែល​ទឹក​នោះ​។​

ផ្តល់​សម្ភាសន៍​ជាមួយ​កម្ពុ​ជាថ្មី​ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ​ឆ្នាំ​២០១៩​ តារា​ស្រី​វ័យក្មេង​សាច់​ស​ម៉ត់​រលោង​ កញ្ញា ចាន់ គ​ង្កា បាន​ប្រាប់​ឲ្យ​ដឹងថា ​ត្រឹម​ការ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​នៅ​កន្លែង​ហែល​ទឹក​ហើយ​ថតរូប​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ​ខ្ញុំ​គិតថា​គ្មាន​ហេតុផល​ណា​ត្រូវ​ក្រសួង​ចេញ​លិខិត​កោះហៅ​ ឬ​ព្រមាន​នោះទេ​។ ​ខ្ញុំ​គិតថា​ ក្រសួង​គាត់​ច្បាស់​ជា​ដឹង​ហើយ​នូវ​អ្វីដែល​គួរ​ធ្វើ​ និង​មិនគួរ​ធ្វើ​ ចំណែក​ឯ​ការ​រិះគន់​ពី​មហាជន​ គឺ​ខ្ញុំ​ទទួលយក​មតិ​របស់​ពួកគាត់​មក​ស្ថាបនា​ ព្រោះ​មនុស្ស​យើង​មាន​ទស្សនៈ​យល់​ឃើញ​ខុសគ្នា​។​

តារា​ស្រី​ កញ្ញា ចាន់ គ​ង្កា បាន​បន្ត​ទៀត​ថា ​ចំពោះ​រឿង​ដែល​នាង​ចង់បាន​ និង​ស្នើ​សុំ​ដល់​ពួកគាត់​(​អ្នក​រិះគន់​)​វិញ​ សូម​ត្រឹមតែ​ធ្វើការ​រិះគន់​ក្នុងន័យ​ស្ថាបនា​ដោយ​មិនមែនជា​ការបញ្ចេញ​ទស្សនៈ​ជេរ​បញ្ចោរ ​ឬ​ប្រមាថ​កិត្តិយស​បាន​ហើយ​។​ នាង​ថា ​អ្នកសិល្បៈ​ គឺជា​បុគ្គល​សាធារណៈ​របស់​មហាជន​ហេតុនេះហើយ ​ពិតជា​មិនអាច​ជៀសផុត​ពី​ការរិះគន់ ​ឬ​រឿងអាស្រូវ​ផ្សេងៗ​នោះឡើយ​។​

កញ្ញា ចាន់ គ​ង្កា បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ស្រុក​ខ្មែរ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ពួកគាត់​មាន​ចំណេះ​ដឹង ​ហើយ​ប្រើ​ពេលវេលា​នោះ ​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​ដូច្នេះហើយ​ខ្ញុំ​គិតថា ​មានតែ​មនុស្ស​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ ដែល​យក​ពេលវេលា​នេះ​គិត​រឿង​អត់​ប្រយោជន៍​មក​រិះគន់​លើ​ខ្ញុំ​។ ​ម្យ៉ាងទៀត​ការ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ទៅ​ហែល​ទឹកជា​រឿង​សាមញ្ញ​របស់​មនុស្ស​ទូទៅ​ហើយ​ព្រោះ​នៅ​កន្លែង​អាង​ហែល​ទឹក​គេ​មាន​ច្បាប់​ទម្លាប់​ដែល​ត្រូវ​ចុះ​ងូតទឹក ​ហើយ​បើសិនជា​យើង​មិន​ស្លៀកពាក់​ឈុត​ ហែល​ទឹក​(​ប៊ី​គី​នី​)​នោះទេ​ គេ​ក៏​មិន​ឲ្យ​យើង​ចុះ​ហែល​ដែរ​។​

ខ្ញុំ​គិតថា ​ក្រសួង​មុននឹង​ចេញ​លិខិត​ព្រមាន​ ឬ​កោះហៅ​ទៅ​ណែនាំ​នោះ​ គឺ​ប្រហែល​គាត់​អាច​នឹង​ពិចារណា​មើល​ដែរ ហើយ​ម្យ៉ាងទៀត​ករណីនេះ​ ស្ថិតនៅលើ​ការសម្រេចចិត្ត​របស់​ក្រសួង​មក​លើ​ខ្ញុំ​។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ផ្ទាល់​គិត​ថា​ សម្រាប់​ការសង្កេត​ឃើញ​ពី​ទិដ្ឋភាព​រស់នៅ​ជាក់ស្តែង ​គឺ​ធម្មតា​ទេ ​ទៅ​កន្លែង​ហែល​ទឹក​មិនអាច​ស្លៀក​ ឬ​ពាក់អាវ​ក​ក្អម​ចុះ​ហែល​ទឹក​នោះ​ទេ ​គឺ​ច្បាស់​ជា​គេ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​បែបនេះហើយ​។​ នេះ​ជាស​ម្តី​របស់​កញ្ញា ចាន់ គ​ង្កា ៕