ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងយល់​ពី​ជំងឺ​គ្រោះថ្នាក់​ស្ទះ​សរសៃឈាម​បេះដូង

ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេងទៀត ដូចជា​ជំងឺមហារីក​ជំងឺ​វិបត្តិ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​។

ក្នុងចំណោម​ជំងឺ​នានា​ទាំងអស់​ជំងឺមិនឆ្លង​ខាងលើ​ជា​កត្តា​ធ្វើ​ឲ្យ​ស្លាប់ និង​ពិការភាព​ច្រើន​ជាង​គេ​ជាពិសេស​ក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។ ក្នុង​នោះ​ដែរ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​។

យោង​តាម​ឯកសារ WHO ២០១១ ក្នុងចំណោម​ប្រជាជន​ខ្មែរ ១​សែន​នាក់ អ្នក​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម បេះដូង​មាន​ចំនួន​១២៨​។​ ដោយសារតែ​មូលហេតុ​ខាងលើ​នេះហើយ បានជា​ការតាមដាន និង​ការ​រក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នៅ​ដំណាក់កាល​ដំបូងៗ (​មុននឹង​គ្រោះថ្នាក់​កើតឡើង​) តាម​គ្រប់​វិធី​សាស្ត្រ​ដែល​មាន ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង តាមរយៈ​ម៉ាស៊ីន​ស្កែ​ន​បច្ចេកវិទ្យា​ចុងក្រោយ Multislice CT Scan ពិត​ជា​មាន​សារប្រយោជន៍​ខ្លាំង​ណាស់ ចំពោះ​អ្នក​ដែលមាន​រោគសញ្ញា​ដូចខាងក្រោម


– ឈឺ​ចុក ឬ​ណែន​ដើមទ្រូង​
– ថប់ដង្ហើម​
– អារម្មណ៍ ឫ សញ្ញា​ហត់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​ជាពិសេស​លើ​អ្នក​ដែល​មាន​កត្តា​ប្រឈម​គ្រោះថ្នាក់​សរសៃឈាម​បេះដូង​ដូចជា
– អ្នក​ដែលមាន​អាយុ​ច្រើន​
– អ្នក​ដែល​លើស​ទំងន់​
– អ្នក​ពិសារ​បារី​
– អ្នក​ដែល​មាន​ជំងឺលើសឈាម​
– អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​
– អ្នក​ដែល​លើស​ជាតិ​ខ្លាញ់​
– អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ​ ឬ ប្រកបរបរ​នៅ​នឹង​មួយកន្លែង​យូរ​ម៉ោង ពិសេស​ការងារ​ការិយាល័យ​។

ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាងលើ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់​ពេល​វេលា សំដៅ​កាត់បន្ថយ​ការ​ស្លាប់ និង​ពិការភាព​ដែល​បណ្តាល​មក​ពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​ជា​ឃាតករ​ស្ងប់ស្ងាត់​បំផុត (silent killer)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114