ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទះ​​៨​ខ្នង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​តេ​ជោ​ និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ជូន​អតីត​យុទ្ធជន​​៨​គ្រួសារ​ នៅ​ស្រុក​ចុងកាល់​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅថ្ងៃទី​០៦.​ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា អម​ដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ប្រធាន​សអក​ខេត្ត និង​អនុប្រធាន​សអក​ខេត្ត ព្រមទាំង​មន្ទីរ​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត និង​មានការ​ចូលរួម​ពី លោក​អភិបាលស្រុក លោក​អភិបាលរង​ស្រុក លោក​អនុប្រធាន​សអក​ស្រុក និង​លោក​មេឃុំ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ​និង​ផ្តល់​ផ្ទះ​០៨​ខ្នង ដែល​ជា​អំណោយ​របស់ ​សម្ដេច​តេ​ជោ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​អតីត​យុទ្ធជន​ចំនួន០៨គ្រួសារ ស្ថិតនៅ​ចំណុច​ភូមិ​បាក់​វែក (​បាត់​ថ្កៅ​) ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧ​ត្ត​រ​មាន​ជ័យ​ ដូច​មានឈ្មោះ​ខាងក្រោម ៖
១-​ឈ្មោះ ហ៊ាន សុខុម
២-​ឈ្មោះ គឹម សារឿន​
៣-​ឈ្មោះ ភ្លិ​ន ឆ​យ​
៤-​ឈ្មោះ គឹម វុទ្ធី​
៥-​ឈ្មោះ ឡេង រដ្ឋា​
៦-​ឈ្មោះ យៀ​ត សុខ​
៧-​ឈ្មោះ ម៉ៅ សុខ​
៨-​ឈ្មោះ ហម ហាប់​

ក្នុង​មួយ​គ្រួសារ ​ទទួលបាន​គ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ ០១​ការុង ( ៥០ kg ) , ទឹកស៊ីអ៊ីវ ០១​យួរ , ទឹកត្រី ០១ យួរ , ត្រីខ ០១ យួរ , មី ០១ កេស , និង​ថវិកា​ចំនួន​១០០.០០០​រៀល (​មួយ​សែន​រៀល​)​។

បងប្អូន​គ្រួសារ​អតីតយុទ្ធជន​ចូលរួម​ចំនួន​៣៥​នាក់ ស្រី​១៦​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​២០.០០០ រៀល ( ពីរម៉ឺន​រៀល​)។

ក្រោយពី​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ហើយ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ បាន​ដើរ​សួរសុខទុក្ខ​ដល់​គ្រួសារ​អតីត​ទាំង ២៩​គ្រួសារ​ផងដែរ​៕