Connect with us

ព័ត៌មានអន្ដរជាតិ

​ទី​ក្រុង​សេអ៊ូល​ ចុះ​ត្រជាក់​ខ្លាំង​! ​សីតុណ្ហភាព​​ធ្លាក់​​ដល់​ -១១.៨ អង្សា​សេ

បានផុស

នៅ

អាកាសធាតុក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បាន​ចុះ​​ត្រជាក់​ខ្លាំង​មិន​ធ្លាប់​មានបន្ទាប់​ពី​​បុណ្យ​ណូ​អែល​​ ដោយបើយោង​តាម​រដ្ឋបាល​ឧតុនិយម​កូរ៉េ​បាន​ឱ្យ​ដឹង​ថាគិត​ត្រឹម​ម៉ោង​ ៨ព្រឹកនៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ សីតុណ្ហភាព​​បាន​ធ្លាក់​ចុះ​ដល់ ​-១១.៨អង្សា​សេ។

ព្រិលធ្លាក់​នៅ​សេអ៊ូល។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ THE KOREA HERALD, សីតុណ្ហភាព​​ក្រោម​ដករហូត​ដល់​កក ​​​ត្រូវ​បានគេ​រំពឹង​ថា​នឹង​បន្ត​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទី​ក្រុង​សេអ៊ូល​។

ចំណែក​ឯសីតុណ្ហភាព​ខ្ពស់​នៅ​ពេល​ថ្ងៃនឹងកើន​​ឡើង​​ត្រឹម​តែ​ -៤អង្សាសេ​ប៉ុណ្ណោះ​ រួម​មាន​តំបន់ Chuncheon ខេត្ត Gangwon និង​ -១អង្សា​សេ​នៅតំបន់​ ​Daejeon។

កោះ​ភាគ​ខាង​កើត​តំបន់​ Ulleungdo និង Dokdo នៅ​តែ​ស្ថិត​ក្រោម​ការ​ព្រមាន​អំពី​ព្រឹល​ធ្លាក់​ខ្លាំង​ ជាមួយ​នឹង​ការព្យាករ​ដែលអាច​ធ្លាក់​​ព្រិលរហូត​ដល់ ​១៥សង់​ទី​ម៉ែត្រ​ពេញ​មួយ​ថ្ងៃ​៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម