ព័ត៍មានទាន់​ហេតុការណ៏
Search

គោយន្ត​កន្ត្រៃ​២​គ្រឿង​ បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស

ឧ​ត្ត​រ​មានជ័យ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោយន្ត​កន្ត្រៃ​ និង​គោយន្ត​កន្ត្រៃ ក្នុង​លក្ខណៈ​ផ្ទុយ​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៦១ ​និង​៦២ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី ថ្ងៃទី​០៧ ខែ​មេសា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ លើ​ផ្លូវ​ជាតិ​៦៨ បណ្តាល​ឲ្យ​របួស​មនុស្ស ចំនួន​០២​នាក់ ធ្ងន់​១​នាក់​និង​ស្រាល​០១​នាក់។

១.​អ្នកបើកបរ​គោយន្ត ឈ្មោះ ភឿន ភឿ​ត ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​រំដួល​វាស្នា ​ឃុំ​បន្សាយ​រ័ក ​ស្រុក​សំរោង ខេត្ត​ខេត្ត​ឧត្តរមានជ័យ មុខរបរ​ធ្វើស្រែ​(​របួសស្រាល​)​។​
២.​អ្នករួមដំណើរ​ដែល​ត្រូវជា​កូន​ ឈ្មោះ ​ភឿ​ត ផាន ​ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ សិស្ស​(​របួសធ្ងន់​)​។​
៣.​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ ឈ្មោះ ​រិ​ន រុំ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ពង្រ​តា​ទ្រុង ឃុំ​ត្រាំ​សសរ​ ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ​មុខរបរ​ធ្វើស្រែ​(​គ្មាន​របួស​)​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​គោយន្ត​កន្ត្រៃ​ដែល​បើកបរ​ដោយ​ឈ្មោះ​ ភឿន ភឿ​ត​ មិន​គោរព​សិទ្ធិ​អាទិភាព​។​

បច្ចុប្បន្ន វត្ថុតាង​គោយន្ត​កន្ត្រៃ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការ​ក្រុង រង់ចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ៕