ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស ស្រេង ឈៀង​ឡេង ទើប​បង្ហាញមុខ​ក្នុង​សិល្បៈ​តែមួយ​ឆាវ ​ក្លាយជា​ថៅកែ​ត្រជាក់​ល្ហឹម

ភ្នំពេញ ​៖ ​តារា​វ័យក្មេង​រូប​សង្ហារ លោក ស្រេង ឈៀង​ឡេង ទើបតែ​បាន​បង្ហាញមុខ​ក្នុង​សិល្បៈ​មិន​បាន​មួយ​ប្រាវ​ផង​ ស្រាប់​តែ​មាន​យីអ៊ុន​មែនទែន​ ដោយសារតែ​លោក​មានឱកាស​ចាប់ដៃ​ជាមួយ​លោក សែន ណា​រ៉ា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ដី​ពុះ​ឡូត៍​ជោគជ័យ​ ​​បើក​គម្រោង​ដី​ឡូត៍​រួមគ្នា ធ្វើ​ថៅកែ​យ៉ាង​ព្រងើយ​។​

គម្រោង​របស់​លោក ​និង​ដៃគូ​ជំនួញ​ បាន​ក្រុង​ពាលី​លើ​ផ្ទៃដី​ជាច្រើន​ហិកតារ កាលពី​រសៀល​ថ្ងៃទី​៦ មេសា ខណៈដែល​ក្នុង​ពិធី​នោះ​ក៏​មានការ​ប្រកាសថា លក់​អស់​ប្រមាណ​ជា​៦០​ភាគរយ​ទៅហើយ តាំងពី​ពេល​មិនទាន់​កាត់​ខ្សែបូ​ផ្លូវការ​។

លោក ស្រេង ឈៀង​ឡេង បាន​អះអាងថា ​វិស័យ​សិល្បៈ​លោក​គ្រាន់តែ​ស្រលាញ់ និង​ចង់​បង្ហាញ​មុខ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ និង​អ្នក​ស្គាល់គ្នា​នៅក្នុង​សិល្បៈ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឲ្យ​លោក​សកម្ម​នឹង​ការងារ​មួយ​នេះ គឺ​លោក​មិន​ខំ​ខ្លាំងពេក​នោះទេ ទើប​លោក​សកម្ម​ច្រើនជាង​នឹង​មុខ​ជំនួញ​ដីធ្លី ដោយ​ផ្ដើម​ពី​ការងារ​ពី​អ្នកលក់​ដី​ឡូត៍ឲ្យ​លោក សែន ណា​រ៉ា ក៏​ក្លាយជា​ដៃគូ​ភាគហ៊ុន​លើ​គម្រោង​ទី​១០​របស់លោក​សែន ណា​រ៉ា ដែល​លោក​បញ្ជាក់ថា​នេះ​គឺជា​ជំហាន​ជោគជ័យ​ធំ​មួយ​ដែល​លោក​តស៊ូ​។

លោក​ពេញចិត្ត​គម្រោង​ធ្វើជា​ថៅកែ​ដី​ឡូត៍​ក្នុង​ភាគហ៊ុន​មួយ​ជា​លើកដំបូង​នេះ​យ៉ាងខ្លាំង ដោយ​សារ​តែ​គម្រោង​ស្ថិតនៅ​ទីប្រជុំជន​ជិត​ផ្លូវ​រថ​ភ្លើ​ង​ផ្លូវជាតិ​លេខ​៣​ ជាប់​ផ្សារ​ព្រៃទទឹង ហើយ​ជា​ដី​ដែល​ហ៊ុមព័ទ្ធ​ដោយ​រោងចក្រ​ធំៗ ​ខណៈដែល​លោ​ក ក៏​នឹង​លក់​ក្នុងតម្លៃ​តែ​ប្រមាណ​៣​ពាន់​ដុល្លារ​ ក្រោយ​បញ្ចុះតម្លៃ​ដើម្បី​ទាក់ទាញ​ទីផ្សារ​។ យ៉ាងណាមិញ លោក ស្រេង ឈៀង បាន​អះអាងថា ខ្លួន​នឹងមិន​ដកឃ្លា​ពី​ការងារ​សិល្បៈ​នោះទេ ដោយ​ក្រៅពី​ទទួល​ថត​ឲ្យ​មហាជន​បាន​ស្គាល់​កាន់តែ​ស្គាល់​ខ្លាំង ក៏​គម្រោង​ចេញ​បទ​ផ្ទាល់ខ្លួន​ក្នុងពេល​ដកឃ្លា​បាន​នោះ​ផង​។​

លោក សែន ណា​រ៉ា ដែល​បានសម្រេច​ផ្ដល់ឱកាស​ឲ្យលោក ស្រេង ឈៀង​ឡេង ចូល​ហ៊ុន​សែសិប​ហាសិប បើក​គម្រោង​ដី​ឡូត៍​រួមគ្នា នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ជាប់​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​ព្រៃទទឹង ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​តែ​ប្រមាណ​១១​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ចោមចៅ​នោះ គឺ​ដោយសារតែ​លោក ស្រេង ឈៀង​ឡេង គឺជា​អតីត​បុគ្គលិក​ដែលមាន​សមត្ថភាព ហើយ​ដោយសារតែ​លោក​យល់ថា​ការ​ចាប់ដៃ​ជាមួយ លោក ស្រេង ឈៀង​ឡេង នឹង​ធ្វើឲ្យ​មុខ​ជំនួញ​របស់លោក​ ​មាន​សន្ទុះ​ជាង​មុន​ផង ទើប​ធ្វើ​សម្រេចចិត្ត​ចាប់ដៃ​។

លោ​កថា ​លោក​ស្រេង ឈៀង​ឡេង ជា​តារា​ឆ្លាត​វ័យ ហើយ​ទំនាក់ទំនង​ក្នុង​មុខ​ជំនួញ​ដ៏​ខ្លាំង​ទើ ប​លោក​យល់ថា គម្រោង​ទី​១០ ដែល​លោក​សម្រេចចិត្ត​បើក​លក់​ដោយ​ចូល​ហ៊ុន​ជាមួយ​បុរស​វ័យក្មេង​រូបនេះ នឹង​កាន់តែ​ងាយ​ជោគជ័យ​។ ក្នុង​ពិធី​ចាប់ដៃ​ធ្វើ​ជំនួញ​រួមគ្នា​នោះ លោក ស្រេង ឈៀង​ឡេង បញ្ជាក់ថា លោក​ក៏​នឹង​ឆ្លៀត​ធ្វើ​សកម្មភាព​សប្បុរសធម៌ឲ្យ​ខ្លាំង​បន្ថែម​ពី​លើគម្រោ​ង​ចេញ​បទ​ចម្រៀង និង​ទទួល​សម្ដែង​ផងដែរ ដើម្បី​រួម​ចំណែក​ជួយ​សង្គម​៕