កីឡា
អបអរសារទរ ក្រុមគុនចម្រុះនាំភាពរីករាយជូនកម្ពុជាបន្ទាប់ពីឈ្នះខ្សែក្រវាត់២គ្រឿងនៅវៀតណាម
អបអរសារទរចំពោះក្រុមកីឡាករគុនចម្រុះកម្ពុជា រួមមានកីឡាករ រិន សារ័ត្ន គោរមៈ ច័ន្ទរាជ្យ ដែលយកឈ្នះដៃគូប្រកួតដណ្ដើមបានខ្សែក្រវាត់ចំនួន ២គ្រឿងជូនកម្ពុជា និងការបង្ហាញទង់ជាតិខ្មែរ ភាពរីករាយជូនប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រកាលពីយប់មិញនេះ។

ទិដ្ឋភាពការប្រកួតយប់មិញ
ជ័យជម្នះខ្សែក្រវាត់ ២គ្រឿងកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យប់មិញនេះបានធ្វើឲ្យអ្នកគាំទ្រកម្ពុជាពិសេសក្នុងមជ្ឈដ្ឋានប្រដាល់មានភាពសប្បាយរីករាយ និងបានលើកមកនិយាយ ស៊ែចែករំលែកច្រើនក្នុងជំនួបដ៏ធំនៅឯប្រទេសវៀតណាមនេះ។
ដោយតែសារអាក់ខានឃើញការប្រកួតនានាយូរផង រួមផ្សំជាមួយព្រឹត្តិការណ៍ឈ្លានពានពីសត្រូវសៀមអំឡុងពេលនេះម្នាក់ៗសុទ្ធតែមានទុក្ខកង្វល់ និងតាមដានព័ត៌មានអំពីស្ថានការណ៍ព្រំដែលប៉ុណ្ណោះក្នុងរយៈពេលជាង ២០ថ្ងៃកន្លងទៅ។

ទិដ្ឋភាពការប្រកួតយប់មិញ
ស្ថានការណ៍ព្រំដែនមានបទឈប់បាញ់រយៈពេល ៧២ម៉ោងបង្ករឲ្យមានភាពធូរស្រាលផង ស្របពេលក្រុមកីឡាករកម្ពុជាឈ្នះខ្សែក្រវាត់ដល់ទៅ ២គ្រឿងនៅលើឆាកអន្តរជាតិឯប្រទេសវៀតណាមទៅទៀតប្រជាជនកម្ពុជាពិសេសអ្នកតាមដានវិស័យប្រដាល់មានភាពរីករាយជាខ្លាំងចំពោះសមិទ្ធិផលដ៏ល្អមួយនេះ និងការបង្ហាញទង់ជាតិខ្មែរប្រាប់ពិភពលោកថា «កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាមទេ»។

ទិដ្ឋភាពការប្រកួតយប់មិញ
បញ្ជាក់ដែរថា ក្រុមគុនចម្រុះ (MMA) កម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ច័ន្ទរាជ្យ និងក្រុមការងារ Cambodian Top Team កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះមានកីឡាករកម្ពុជា ២រូបប្រកួតឈ្នះខ្សែក្រវាត់ God Of Martial Art (GMA) គឺកីឡាករ រិន សារ័ត្ន ឈ្នះពិន្ទុ ចំណែក គោរមៈ ច័ន្ទរាជ្យ ផ្ដួលវៀតណាមដែលជាម្ចាស់ផ្ទះឲ្យសន្លប់នៅទឹកទី១។ ចំពោះកីឡាករកម្ពុជាមួយរូបទៀតគឺ អធិជ័យ ច័ន្ទរាជ្យ ចាញ់ពិន្ទុវៀតណាមក្នុងជំនួបមិត្តភាព៕




ទិដ្ឋភាពការប្រកួតយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


