ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​នាក់ ​សម្រុក​ចូលរួម​ពិធី​សម្ពោធ អ៊ី​ណា​រីតា

ភ្នំពេញ​ ៖ តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​កុះករ​មិនតិចជាង​៦០​នាក់​នោះទេ ​បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​អ៊ី​ណា​រីតា ​ដែលជា​ក្រុមហ៊ុន​​ចម្រុះ​សេវាកម្ម​ធំ​មួយ​ទើប​បើក​ដំណើរការ ដោយ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​រួមមាន​ សេវាកម្ម​ពុះ​ដី​ឡូត៍​លក់ សេវាកម្ម​ផលិត​ទឹក​សុទ្ធ និង​សេវា​ផលិត​ស្ព​ត ​កាលពី​យប់​ថ្ងៃទី​០៧ ខែមេសា ឆ្នា​២០១៩​។​

តារា​ទាំងអស់​ភាគច្រើន​សុទ្ធ​ស៊ឹង​តែ​ជា​ពិធីករ តារា​សម្ដែង និង​ជា​តារាចម្រៀង​កំពុង​ឡើង​កូដ និង​ពន្លក​ថ្មី របស់​”​គ្រួសារ​តារា​កម្ពុជា​” ទើប​ញ៉ាំង​ឲ្យ​ពិធី​ទាំង​ស្អេកស្កះ​ថត​សុទ្ធិ​តែ​តារា​ស្អាតៗ​។ វត្តមាន​តារា​បាន​ញ៉ាំងឲ្យ​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​នេះ កកកុញ​ដោយ​តារា​សិល្បៈ ខណៈដែល​ភ្ញៀវកិត្តិយស​ជា​អ្នកមុខអ្នកការ​ក៏មាន​វត្តមាន​យ៉ាង​កុះករ​ដល់​ថ្នាក់​លើស​តុ​ដែល​បាន​គ្រោង​ទុក​។

លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា បាន​ថ្លែង​ក្រោយ​កាត់​ខ្សែបូ និង​បើក​ក្រណាត់​ក្រហម​បើក​បង្ហាញ​ក្រុមហ៊ុន​ថា​អ៊ី​ណា​រីតា បាន​អះអាង​ទៅ ស្របគ្នា​ដែល​ក្រុមហ៊ុន​នេះ​ក៏មាន​យុទ្ធ​សាស្ត្រ​ច្បាស់​ធ្វើឲ្យ​ខ្លួន​។ ជាក់ស្ដែង​ដី​​ឡូត៍​នៅ​តំបន់​ត្រា​កុដិ​ ដែលជា​រមណីយដ្ឋាន​នៅ​ខេត្តសៀមរាប គ្រាន់តែ​ប្រកាស​ភ្លាម ​គឺមាន​អ្នក​កក់​ដល់​រាប់រយ​​ឡូត៍​បាត់ទៅហើយ​។ ដើម្បី​ជាការ​លើកទឹកចិត្ត ក្រុមហ៊ុន​ក៏បាន​បញ្ចុះ​តម្លៃ​ដី​ក្នុង​មួយ​​ឡូត៍​​២​ពាន់​ភ្លាមៗ ​អមដោយ​ខ្សែក​មាស​ទម្ងន់​មួយ​ជី សម្រាប់​អ្នក​កក់​ទិញ​ក្នុង​ថ្ងៃ​សម្ពោធ ទើប​ធ្វើឲ្យ​គម្រោង​ទាំងមូល​គ្រាន់តែ​ដាក់លក់​ភ្លាម ក៏​មាន​អ្នក​កក់ និង​ចាប់​អារម្មណ៍​ខ្លាំង​។

ក្នុងនោះ​បណ្ដា​ភ្ញៀវ​ចូលរួម ក៏មាន​ការចាប់​រង្វាន់ ទទួលបាន​ទូរស័ព្ទ ប័ណ្ណ​បញ្ចុះតម្លៃ​ដី និង​រង្វាន់​ដី​មួយ​​ឡូត៍​តម្លៃ​១២០០០ដុល្លារ ដើម្បី​ជាការ​ទាក់ទាញ​។

លោក​ទទូច​សុំទោស​ចំពោះ​បណ្ដា​ភ្ញៀវ​កិត្តិយស និង​ក្រុម​តារា​សិល្បៈ ដែល​មិន​បានទទួល​ដិតដល់​នៅ​ពេល​បង​ភ្ញៀវ​បុក​មក​ច្រើន​។​

តាម​ការកត់សម្គាល់​តា​រា​សិល្បៈ​ល្បីៗ​ដែល​បានបង្ហាញ​វត្ត​ចូលរួម​នៅក្នុង​កម្មវិធី​នោះ​ ត្រូវបាន​គេ​កត់​សម្គាល់​ថា មា ន​ការបែងចែក​ជា​២​ក្រុម ​គឺ​ក្រុម​តារា​ដែល​មក​សម្ដែង​ដើម្បីឲ្យ​បងប្អូន​សប្បាយៗ​ និង​ក្រុម​តារា​សិល្បៈ​ដែល​ចូលរួម​ជា​ភ្ញៀវកិត្តិយស​។​

តារា​សិល្បៈ​ដែល​ចូលរួម​ក្នុង​ពិធី​ទម្លាក់​ក្រណាត់​ក្រ ហម​ប្រកាស​បើក​យីហោ​ក្រុមហ៊ុន​អ៊ី​ណា​រីតា​នោះ​រួមមាន​ ៖ កញ្ញា ផន ស្រី​ខួច​, កុមារា​ពេជ្រ ថៃ​, ពិ ធី​ករ​លោក សាហា​រ៉ា​, តារា​សម្ដែង លោក យ​ន សុ​ភ័​ក្រ​, តា​រប ង្ហា​ញ​ម៉ូដ និង​តារា​សម្ដែង លោក រុន ណា​កូ​, លោក ម៉ៃ សុគន្ធ​, អ្នកនាង សាង សុរិយា​, អ្នកស្រី ញឹម សុខា​, អ្នកស្រី អ៊ឹម ផល្លារ​, អ្នកនាង ចាន់ ផល្លារ​, លោក ឯក​រា​វ័ណ្ឌ​, លោក ស៊ឹម ស៊ី​ណាត​, នាយ​គ្រឿន​, នាយ BIG, អ្នកស្រី រ៉េត​រ៉ូ​ស​, លោក ឃុន វត្ថា​, លោក ពិសាល​ម៉ា​រ៉ូ​, លោក ច័ន្ទ ណា​រ័ត្ន​, លោក ពុធ វណ្ឌី​, ទ្រង់​ស៊ី​សុ​វុ​ត្ថិ​, ឯល​រ៉ូ​រា​ឌ​, លោក ចាន់ សម័យ​, លោក ម៉ៃ សុគន្ធ​, កញ្ញា វ៉ាន់ លី​លី​, កញ្ញា ចូ​ចូ​, លោ ក សន សុវណ្ណារ៉ា​, លោក ង៉ែ​ត្រ សុភ័ក្ត្រ ,​លោក លន់ ស៊ីឡូ​, អ្នកស្រី រី​យ៉ា​មី​សែ​ល​ត្រា​ណេ​, លោក លី ណា​កូ​, លោក​ម៉ា​ដូ​ណា​, កញ្ញា​ព្រះអាទិត្យ​តូច​, លោក ពិសា​ស័​ក្ត​, ក្រុម​តារា​RA Group , និង​តារា​ប្រុស​ស្រី ជាច្រើនរូប​ទៀត​សរុប​ប្រមាណ​ជាង​៦០​រូប​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114