ព័ត៍មានទាន់​ហេតុការណ៏
Search

កាន់តែ​អស្ចារ្យ! កាន់តែខ្លាំង​! Galaxy S10| S10+ មាន​សមត្ថភាព​ និង​ចំណុច​ពិសេស​មិនធម្មតា​ឡើយ​!

ភ្នំពេញ​ ៖ ដូច​យើង​ដឹង​ហើយ​ថា​ខ្សែស្រឡាយ​ត្រកូល S ជំនា​ន់ទី 10 របស់ សាម​សុង កំពុងតែ​ធ្វើឱ្យ​អ្នកប្រើប្រាស់​ស្ទើរតែ​ទាំងអស់​លង់​ចិត្ត​ស្រឡាញ់ និង​ដកចិត្ត​មិន​បានឡើយ​ជាមួយនឹង​ចំណុច​ពិសេសៗ និង​លក្ខណៈសម្បត្តិ​ផ្សេងៗ​ទៀត​ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​មិនមាន និង​មិនអាច​ធ្វើបាន​។​

​មកទល់ពេលនេះ​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ទីផ្សារ​ក្នុង​ពិភពលោក​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដោយ សាម​សុង បានធ្វើការ​ផ្តល់ជូន​ចំណុច​ជាច្រើន​ត្រូវចិត្ត​អ្នកប្រើប្រាស់​ទាំងអស់​បាន​យ៉ាង​ល្អឥតខ្ចោះ​! អ្វីដែល​ពិ​សេ​សម្រាប់​ម៉ូ​ឌែ​ល Galaxy S10|S10+ គឺ​វា​មាន​រាង​ដ៏​គួរឱ្យ​ទាក់ទាញ ស្តើង ស្រាល ងាយស្រួល​ចាប់​កាន់​ពេញដៃ​ល្អ​ក្នុងការ​ប្រើប្រាស់​ជាមួយ​អេក្រង់ 6.1 អ៊ី​ញ និង​6.4 អ៊ី​ញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុង​កម្រិត​បង្ហាញ​រូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេស​ត្រូវបាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា HDR 10+ ទៀតផង​! ពិតជា​អស្ចារ្យ​! ពិតជា​ឡូយ​!

​តើ​មាន​អ្នកណាខ្លះ​ដែល​មិន​លង់​ចិត្ត​ជាមួយ​អេក្រង់​ដ៏​ល្អឥតខ្ចោះ​ប្រភេទ​នេះនោះ​? យើង​អាចនិយាយបាន​យ៉ាងច្បាស់​ថា Galaxy S10 ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​កប់​កំពូល​មួយ​ដែល​អាច​ផ្តល់​ពណ៌ និង​ពន្លឺ​បាន​យ៉ាង​ល្អ​ព្រមទាំង​មាន​សមត្ថភាព​រក្សា​គុណភាព​បានល្អ​នៅ​គ្រប់​កាលៈទេសៈ​។ បើ​យើង​និយាយ​ពីរ​ន្ធ​បំពង​សម្លេង​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មិន​អាច​ដក​ដៃ​ចេញពី​វា​បានឡើយ​មិន​ថា​ការ​ទស្សនា​វីដេអូ ស្តាប់​តន្ត្រី ឬ​លេង​ហ្គេម​នោះទេ​! បើ​និយាយ​ពី​កាមេរ៉ា​មុខ​អាចឱ្យ​អ្នក​ថត​វីដេអូ​បាន​រហូតដល់​កម្រិត 4K! ជាពិសេស​អ្នក​អាច Selfie បាន​ច្បាស់​ល្អ​ជាមួយនឹង​មុខងារ​ជំនួយ​មួយចំនួន​ដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់​ថតរូប​ថ្លុក​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ​ជាង​មុន​ច្រើន​! សម្រាប់​កាមេរ៉ា​ខាងក្រោយ​វិញ​គឺមាន​ចំនួន 3 គ្រាប់​ហើយ​យើង​អាច​និយាយបានថា​វា​ពិបាក​នឹង​រក​គូ​ប្រៀប​ជាមួយ​ខ្លាំងណាស់​! ដូច្នេះហើយ​ចំណុច​ដ៏​ពិសេសៗ​ទាំងអស់នេះ​គឺ​វា​ពិតជា​ស័ក្តិសម និង​ល្អ​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ Samsung Galaxy S10 អាច​ស្ថិតក្នុង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ប្រចាំឆ្នាំ ២០១៩ បាន​។

​បើ​ចង់ដឹង​ច្បាស់​ថា​តើ Galaxy S10|S10+​មាន​ចំណុច​ពិសេសៗ​អ្វី​បន្ថែមទៀត​នោះ​សូម​មក​មើល​ទាំងអស់គ្នា​៖

* Samsung Galaxy S10
– មាន​រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន​ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី 6 ដំបូង​គេ​!
– ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដោយ Android Pie និង​ស្រោប​ដោយ One UI
– បំពាក់​អេក្រង់ Infinity-O Display: ទំហំ​អេក្រង់ 6.1 ជាមួយនឹង Dynamic AMOLED និង​មើលឃើញ​ច្បាស់​ល្អ​បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ​!
– Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​មិនឱ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 %! ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា​ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​ជានិច្ច​។​
– បំពាក់​អាវ​ក្រោះ​ការពារ​ទឹក និង​ធូលី IP68
– មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង AKG បែប Surround Sound​ឮ​ច្បាស់​ល្អ​!
– បំពាក់​ឈី​ប Exynos 9800 ជំនាន់​ចុងក្រោយ​!
– អង្គ​ចងចាំ 8 GB, និង​អង្គ​ផ្ទុក 128 GB ឡើងទៅ​
– កាមេរ៉ា​មុខ 10 MP
– កាមេរ៉ា​ក្រោយ​(​លំដាប់​អាជីព​) ចំនួន 3 គ្រាប់​៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន​។​
– ថាមពល​ថ្ម 3400 mAh, USB Charge ឬ Wireless Charge
– Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ​បង្អស់​ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​គ្រាន់តែ​ដាក់​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​!
– Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដោយ​ធ្វើការ​បែងចែក​យ៉ាងច្បាស់​រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា​បើទោះបី​ជាន​រណា​ម្នាក់​មាន​ស្នា​មក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់​ក៏​មិនអាច​ធ្វើការ​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ​!
– Super Steady Video: អាច​ថត វីដេអូ បាន​នឹង​ល្អ​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់​!
– Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​ដែល​អ្នកត្រូវការ​បាន​យ៉ាង​ល្អឥតខ្ចោះ​ដូច​ជាង​ថត​ជំនាញ លំដាប់​អាជីព​ផងដែរ​!
** Samsung Galaxy S10+
– រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន​ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦!
– ប្រើ Android Pie និង​ស្រោប​ដោយ One UI
– បំពាក់​អេក្រង់ Infinity-O Display: ទំហំ​អេក្រង់​លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា វីដេអូ និង លេង​ហ្គេម ជាមួយនឹង Dynamic AMOLED 6.4 អ៊ី​ញ កោង​ស្អាត និង​មើលឃើញ​ច្បាស់​ល្អ​បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9
– Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 %! ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា​ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក​។​
– បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68
– មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង AKG បែប Surround Sound ឮ​ច្បាស់​ល្អ​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​អារម្មណ៍​ដូចនឹង​ស្ថានភាព​ពិតៗ​ជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម​។​
– បំពាក់ Exynos 9800 ជំនាន់​ចុងក្រោយ​បំផុត​!
– អង្គ​ចងចាំ 8GB និង​អង្គ​ផ្ទុក 128 GB| 512GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512GB
– កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ​៖ ទំហំ​10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len
– កាមេរ៉ា​ក្រោយ 3 គ្រាប់ (​លំដាប់​អាជីព​)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន​។​
– ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge: លឿន​ជាង​មុន និង​ខ្លាំង​ជាង​មុន​
– Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ​ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ​គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​!
– Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដោយ​ធ្វើការ​បែងចែក​យ៉ាងច្បាស់​រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ​។ មានន័យថា​បើទោះបី​ជាន​រណា​ម្នាក់​មាន​ស្នា​មក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់​ក៏​មិនអាច​ធ្វើការ​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ​!
– Super Steady Video: អាច​ថត វីដេអូ បាន​នឹង​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ​!
– Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ​ដូច​ជាង​ថត​ជំនាញ​ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព​!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114