Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីសូម៉ាលីថ្កោលទោសអ៊ីស្រាអែល ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ

បានផុស

នៅ

ប្រធានាធិបតីសូម៉ាលី លោក Hassan Sheikh Mohamud បានហៅការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់តំបន់ផ្តាច់ខ្លួន Somaliland ថាជា «ការឈ្លានពានយ៉ាងធ្ងន់ធ្ងរ» លើអធិបតេយ្យភាពជាតិ និងជាការគំរាមកំហែងដល់ស្ថិរភាពពិភពលោក។

លោក Hassan Sheikh Mohamud និង​លោក Benjamin Netanyahu (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន TRT World ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំសភាបន្ទាន់មួយ កាលពីថ្ងៃអាទិត្យទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០២៥ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព។ លោក Mohamud បានសង្កត់ធ្ងន់ថា ទង្វើនេះគឺផ្ទុយនឹងច្បាប់អន្តរជាតិ និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សូម៉ាលី។

តំបន់ Somaliland បានប្រកាសឯករាជ្យពីប្រទេសសូម៉ាលីតាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនដែលទទួលបានការទទួលស្គាល់ជាផ្លូវការពីសហគមន៍អន្តរជាតិនោះទេ រហូតមកដល់ពេលនេះ។ ទោះបីជាតំបន់នេះមានរដ្ឋាភិបាល និងប្រព័ន្ធសន្តិសុខផ្ទាល់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលកណ្តាលសូម៉ាលីនៅតែចាត់ទុកតំបន់នោះជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបាននៃទឹកដីរបស់ខ្លួន។

ការសម្រេចចិត្តរបស់អ៊ីស្រាអែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសតួកគី ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបារម្ភថាអាចនឹងបង្កឲ្យមានអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ Horn of Africa៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម