ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុអ្វីបានជាទូរសព្ទអ្នកក្លាយជារបស់មិនអាចអត់បាន?

ទូរសព្ទបានក្លាយជាឧបករណ៍ជំនួយសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ស្ទើរតែ ៨០% ទៅហើយ ទៅលើសកម្មភាពកម្សាន្ដ និងទំនាក់ទំនងលើបណ្ដាញសង្គម។  មិនត្រឹមតែសម្រាប់ការនិយាយភ្ជាប់ទំនាក់ទំនងគ្នានោះទេ ទូរសព្ទឆ្លាតវៃខ្លះ មានសមត្ថភាព និងមុខងារស្ទើរតែជំនួសកុំព្យូទ័រ និងកាមេរ៉ាទៅទៀត។ តើអ្នកដឹងទេថា ក្នុងមួយថ្ងៃអ្នកចុចទូរសព្ទប៉ុន្មានដង?

របាយការណ៍ពី bankmycell ក្រុមហ៊ុនលក់ទូរសព្ទ និងផ្ដល់សេវាកម្មជួសជុល បានប្រមូលទិន្នន័យពីភ្នាក់ងារទូទាំងសាកលលោក ហើយទិន្នន័យបង្ហាញថា ជាធម្មតាមនុស្សដែលមាន Smartphone នៅនឹងខ្លួន គឺចុចទូរសព្ទ​ ៤៧ ដងក្នុងមួយថ្ងៃ ស្មើនឹង ១៧១៥៥​ ដងក្នុងមួយឆ្នាំ ដោយសកម្មភាពទាំងនោះ ៨៥% តែងចុចទូរសព្ទរបស់ពួកគេ ពេលនៅជាមួយមិត្តភ័ក្ដ ឬគ្រួសារ ថែមទាំងកំពុងពេលធ្វើការផងដែរ។ បើនិយាយពីពេលវេលាជាមធ្យមដែលអ្នកប្រើប្រាស់ទូរសព្ទវិញ គឺ  ២ ម៉ោង ៥១ នាទី ជារៀងរាល់ថ្ងៃ។ សាកគិតម្ដងទៀត? តើទិន្នន័យនេះ អ្នកគិតថាអាចនឹងពិតដែរឬទេ?

នេះជាសម័យអ៊ីនធឺណិត ដូច្នេះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាគឺមានច្រើនជម្រើស និងចំណាយពេលទៅលើឧបករណ៍ទាំងនោះច្រើនបែបនេះហើយ។មានមូលហេតុជាច្រើនដែលអ្នកជ្រើសយក  Smartphone ក្នុងការប្រើប្រាស់។  Smart Phone អាចធ្វើការសន្ទនាគ្នាបាន អាចលេងហ្គេមអនឡាញក៏បាន នៅពេលសម្រាកពីការងារ និង ការសិក្សា ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវាអាចជំនួយដល់ការសិក្សារស្រាវជ្រាវរកគំនិតច្នៃប្រឌិត ទាញយកចំណេះដឹងទូទៅល្អៗ ដើម្បីជាគន្លឹះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ ។

ក្នុងនោះដែរលោកអ្នកតែងតែប្រើប្រាស់សំណព្វចិត្តមួយនេះ ដើម្បីធ្វើជាអ្នកផ្តិតយករូបភាពបែបគ្រួសារ និង រូបភាពផ្ទាល់ខ្លួន ព្រមទាំងរូបភាពទេសភាពដ៏ស្រស់ស្អាតនានា និង ទាក់ទាញបំផុត រហូតដល់បុគ្គលខ្លះបានទទួលជោគជ័យក្នុងវិស័យថតរូបតាមរយៈសំណព្វចិត្តមួយនេះហើយ ។ លើសពីនេះទៀត Smart Phone ប្រៀបដូចជាទីកន្លែងដែលបានតំកល់រូបភាពអនុស្សាវរីយ៍ជាច្រើន បង្កើនការចងចាំរវាងគ្នាទៅវិញទៅមក ហើយក្នុងនោះក៏មានគូរស្នេហ៍ខ្លះបានជ្រើសរើសប្រើប្រាស់ទូរស័ព្ទម៉ូឌែលដូចគ្នាដើម្បីបង្ហាញពីក្តីស្រលាញ់ដល់គ្នាទៅវិញទៅមកជាសារធារណៈថែមទៀតផង។

ដូច្នេះនៅចាំអីទៀតតោះនាំគ្នាជ្រើសរើសយកសំណព្វចិត្តរបស់អ្នក និង ជូនកាដូចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅដល់មនុស្សដែលអ្នកស្រលាញ់ ចាប់ពីពេលនេះតទៅ ដែលអាចផ្តល់អត្ថប្រយោជន៍ឲ្យលោកអ្នកទាំងតម្លៃ ទាំងគុណភាព។  បច្ចុប្បន្ននេះមានសំណព្វចិត្ត(Smart Phone) ថ្មីៗជាច្រើនកំពុងវាយលុកក្នុងទីផ្សារ ក្នុងនោះដែរក៏មានសំណព្វចិត្តមួយដែលមានឈ្មោះថា F11 Pro ដែលវាកំពុងតែស្ថិតក្នុងដៃ អ្នកជំនាញថតរូបជាច្រើន បាននឹងកំពុងប្រើប្រាស់ម៉ូឌែលមួយនេះ! ចឹងនៅចាំអីទៀត តោះទៅស្វែងរកសំណព្វចិត្តរបស់យើងទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕

ប្រភព៖ bankmycell