ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​៨​មេសា ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៥​ករណី ​ឃាត់​ជនសង្ស័យ​៥៧​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ១៥​ករណី ឃាត់ ៥៧​នាក់ (​ស្រី ៨​នាក់​) វត្ថុតាង​ចាប់ យក​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ២៣៤,៨៥​ក្រាម និង​២៧​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ៧​ករណី ឃាត់ ៤៦​នាក់ (​ស្រី ៨​នាក់​) និង​ប្រើប្រាស់ ៨​ករណី ឃាត់ ១១​នាក់ (​ស្រី ០​នាក់​) ។ អនុវត្តន៍​ដីកា​៖ ដីកា ១​ករណី ចាប់​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់។ អាវុធហត្ថ​៖ បង្ក្រាប​ជួញដូរ ២​ករណី ឃាត់ ៣៣​នាក់ (​ស្រី ៨​នាក់​)។ អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន ១១​នាក់ ជួញដូរ ០​នាក់​/៤៦​នាក់ និង​ប្រើប្រាស់ ១១​នាក់​/១១​នាក់ ។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ១០​អង្គភាព រួមមាន Police : ៩​អង្គភាព ១ / មន្ទីរ​៖ ប្រើប្រាស់ ២​ករណី ឃាត់ ៣​នាក់។ ២ / បន្ទាយមានជ័យ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៣ / បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៤ / កំពង់ចាម​៖ ជួញដូរ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៣​កញ្ចប់​តូច​។ ៥ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​ice ១៨៧,០៧​ក្រាម​។ ៦ / កណ្ដាល​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៧ /ពោធិ៍សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៨ / តាកែវ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ២៣​កញ្ចប់​តូច​។ ៩ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ៣,២៥​ក្រាម​។ ២ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ៣០​នាក់ ចាប់យក​ice ៤៤,៥៣​ក្រាម​។​

លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប 652​ករណី ឃាត់​មនុស្ស 1559​នាក់ ស្រី 140​នាក់ (​ជនបរទេស 37​នាក់ ស្រី 10​នាក់ មាន 5​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 399​ករណី ឃាត់ 777​នាក់ (​ស្រី 67​នាក់​) និង​ប្រើប្រាស់ 253​ករណី ឃាត់ 782​នាក់ (​ស្រី 73​នាក់​)។

អនុវត្តន៍​ដីកា​៖ 19​ដីកា ឃាត់ 19​នាក់ (​ស្រី 1​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 44Kg 635,38g កញ្ឆា​ក្រៀម 21663​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 5​គ្រឿង ម៉ូតូ 104​គ្រឿង ទូរស័ព្ទ 417​គ្រឿង ជញ្ជីង 23​គ្រឿង ។​
​ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមីនា ឆ្នាំ​២០១៩ សរុប 693​ករណី ឃាត់​មនុស្ស 1369​នាក់ ស្រី 100​នាក់ (​ជនបរទេស 17​នាក់ ស្រី 2​នាក់ មាន 4​សញ្ជាតិ​) ជួញដូរ រក្សា​ទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 458​ករណី ឃាត់ 837​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 235​ករណី ឃាត់ 532​នាក់ (​ស្រី 31​នាក់​)។ អនុវត្តន៍​ដីកា​៖ 19​ដីកា ឃាត់ 19​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 31Kg 449,7g កញ្ឆា​ក្រៀម 16622​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 4​គ្រឿង ម៉ូតូ 180​គ្រឿង ទូរស័ព្ទ 514​គ្រឿង ជញ្ជីង 29​គ្រឿង និង អាវុធ​វែង 2​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ សរុប 2166​ករណី ឃាត់​មនុស្ស 4689​នាក់ ស្រី 385​នាក់ (​ជនបរទេស 121​នាក់ ស្រី 28​នាក់ មាន 7​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 1322​ករណី ឃាត់ 2458​នាក់ (​ស្រី 221​នាក់​) និង​ប្រើប្រាស់ 844​ករណី ឃាត់ 2231​នាក់ (​ស្រី 164​នាក់​) ។ អនុវត្តន៍​ដីកា​៖ 69​ដីកា ឃាត់ 69​នាក់ (​ស្រី 3​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 322Kg 428,5g និង 219​កញ្ចប់​តូច កញ្ឆា​ក្រៀម 45919​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត15​គ្រឿង ម៉ូតូ 460​គ្រឿង ទូរស័ព្ទ 1420​គ្រឿង ជញ្ជីង 91​គ្រឿង និង អាវុធ​វែង 2​ដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114