ព័ត៌មានអន្ដរជាតិ
អាមេរិក សន្យាឲ្យ ២ ពាន់លានដុល្លារទៅ UN ដើម្បីផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែត្រូវធ្វើតាមបែបថ្មី
ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីដ៏សំខាន់ ឆ្លើយតបទៅនឹងវិបត្តិសកល, សហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារដល់អង្គការសហប្រជាជាតិ (UN) ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសចំនួន១៧។

ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះត្រូវគេបញ្ជាក់ថា ជាបែបថ្មីរបស់ UN ក្នុងការបែងចែកជំនួយឲ្យមានប្រសិទ្ធភាពនិងតម្លាភាពជាងមុន ទៅកាន់ប្រទេសទាំងឡាយដូចជាបង់ក្លាដែស កុងហ្គោ ហៃទី ស៊ីរី មីយ៉ាន់ម៉ានិងអ៊ុយក្រែនជាដើម។
តាមការផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥, មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និង UN នៅទីក្រុងហ្សឺណែវបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិង UN នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន១៧ ជាមួយបណ្តាប្រទេសនីមួយៗដែលសហរដ្ឋអាមេរិកបានកំណត់ថាជាប្រទេសអាទិភាព។

គោលបំណងនៃបែបថ្មីនេះ ត្រូវគេបែងចែកជា៣ផ្នែកធំៗដូចជា ការបញ្ជូនថវិកាទៅកាន់អង្គការក្នុងស្រុក និងសហគមន៍ដែលរងគ្រោះដោយផ្ទាល់ ជាជាងឆ្លងកាត់ការិយាល័យកណ្តាលច្រើនថ្នាក់, ការប្រើប្រាស់ប្រព័ន្ធទិន្នន័យទំនើបដើម្បីតាមដានថា តើជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដឬយ៉ាងណា និងបញ្ចេញថវិកាជួយសង្គ្រោះនៅពេលមានការព្យាករថា គ្រោះមហន្តរាយនឹងកើតឡើង ជាជាងរង់ចាំដល់គ្រោះមហន្តរាយកើតឡើងរួចរាល់ទើបផ្តល់ជំនួយ។
ថវិការបស់អាមេរិក នឹងជួយដល់តំបន់ដែលកំពុងប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំង ជាពិសេសនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា និងដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ និងការផ្តល់ថ្នាំសង្កូវក្នុងតំបន់សង្រ្គាម ក៏ដូចជាការផ្តល់ជម្រក និងសុវត្ថិភាពដល់មនុស្សដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារជម្លោះ និងបម្រែបម្រួលអាកាសធាតុ។

ទោះបែបនេះ លោក Tom Fletcher ប្រធានផ្នែកជំនួយមនុស្សធម៌ UN និយាយថា តំបន់មួយចំនួនដែលជាអាទិភាពរួមមានយេម៉ែន អាហ្វហ្គានីស្ថាន និងទឹកដីហ្គាហ្សា នឹងមិនទទួលបានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិកក្រោមយន្តការថ្មីនេះទេ។
យោងតាមទិន្នន័យ, ការរួមចំណែកផ្នែកមនុស្សធម៌សរុបរបស់អាមេរិកដល់ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ ១៤.៨ ភាគរយនៃចំនួនសរុបជាសកល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


