ព័ត៍មានទាន់​ហេតុការណ៏
Search

សួង សាខា​រ៉ានី​ត បញ្ចេញ​រូបថត​សិច​ស៊ី​ សម្ញែង​សាច់​ខ្ចី​ក្នុង​ឈុត​ប៊ី​គី​នី​គ្មាន​ខ្វល់​ក្រសែភ្នែក​មហាជន

ភ្នំពេញ​ ៖​ តារា​ស​សម្តែង​ស្រី​រូប​ស្រស់​កញ្ញា សួង សាខា​រ៉ានី​ត ខណៈដែល​អាជីព​សិល្បៈ​កាន់​តែមាន​ទីផ្សារ​សម្តែង​ច្រើន​ និង​ទទួលបាន​ការគាំទ្រ​ ថ្មីៗ​នេះ​ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​ ក្រោយ​ពេលដែល​តារា​ស្រី​រូបនេះ​ បាន​ទម្លាយ​នូវ​រូបភាព​សិច​ស៊ី​អំឡុង​ពេល​ចេញទៅ​ដំណើរ​កម្សាន្ត​ក្រៅប្រទេស​។​

តាមរយៈ​រូបភាព​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ដែល​ត្រូវបាន​សាមីខ្លួន​កញ្ញា សួង សាខា​រ៉ានី​ត បង្ហោះ​បង្អួត​សម្រស់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​សន្លឹក​គ្រា​ចេញទៅ​ដើរលេង​កម្សាន្ត​នៅឯ​មាត់សមុទ្រ​នាទី​ក្រុង​ហុងកុង​នេះ ​បច្ចុប្បន្ន​កំពុងតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ពិសេស​បុរសៗ​តែម្តង​។​ មិនតែប៉ុណ្ណោះ​ក៏មាន​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​យកទៅ​សរសេរ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ផងដែរ​។​

ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​សិច​ស៊ី​ប៊ី​គី​នី​បញ្ចេញ​សាច់​ខ្ចី​នៅលើ​ផ្ទៃ​ទឹកសមុទ្រ​យ៉ាង​ខៀវខ្ចី​នៃ​ឋានសួគ៌​សុបិន​កោះ​បាលី​តារា​សម្តែង​ចង្កា​ស្រួច​កញ្ញា សួង សាខា​រ៉ានី​ត មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​នោះទេ ​គឺមាន​ការលើកឡើង​បញ្ចេញ​ទស្សនៈ​ថា​ នាង​ពិតជា​មាន​រាង​និង​សម្រស់​ស្រស់ស្អាត​ខ្លាំង​។ ​ខណៈ​ខ្លះ​ទៀតថា ​ពិតជា​ចង់បាន​រាង​ដូច​កញ្ញា សួង សាខា​រ៉ានី​ត ណាស់​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​នោះទេ​ដែល​តារា​សម្តែង​មាន​ប្រជាប្រិយភាព​កញ្ញា សួង សាខា​រ៉ានី​ត ទម្លាយ​រូបភាព​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​ក្នុង​ឈុត​ប៊ី​គី​នី​ឲ្យ​មហាជន​បានឃើញ​​ ពោលគឺ​កន្លងមក​តារា​ស្រី​រូបនេះ ​តែងតែ​ថតរូប​បង្ហោះ​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប​ង្ក​ការចាប់អារម្មណ៍​ដល់​ទស្សនិកជន​។ ​ម្យ៉ាងទៀត​ដោយសារ​បច្ចុប្បន្ន​នាង​កំពុងតែ​ជោគជ័យ​លើ​អាជីព​សិល្បៈ​ផង​នោះ​ ទើប​ធ្វើ​ឲ្យ​តា​រា​​ស្រី​រូបនេះ​កាន់តែ​ឡើង​យីអ៊ុន​អាច​រកចំណូលបាន​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​បំពេញ​ភាព​ហ៊ឺហា​របស់ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114