កីឡា
កីឡាករ Kroos ព្យាករជម្រើសជាតិ ៣ នឹងឈ្នះ World Cup 2026 ខណៈគ្មាន អាល្លឺម៉ង់
អតីតខ្សែបម្រើ Real Madrid លោក Toni Kroos បានព្យាករក្រុមបាល់ទាត់ជម្រើសជាតិ ៣ នឹងអាចឈ្នះពានបាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើល គឺគ្មានឈ្មោះក្រុមជម្រើសជាតិ អាល្លឺម៉ង់ នោះទេ។

Kross បានសម្លឹងឃើញជម្រើសជើងខ្លាំងៗ ៣ ដែលមានសមត្ថភាពនឹងអាចឈ្នះពាន World Cup 2026 ក្នុងនោះមានក្រុមជម្រើសជាតិ អេស្ប៉ាញ ព័រទុយហ្គាល់ និង បារាំង។ ទោះបីជាយ៉ាងណា បុរសសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣៥ ឆ្នាំរូបនេះ បានសារភាពត្រង់ៗ ថា រូបគេមិនមានក្តីសង្ឃឹមលើ អាល្លឺម៉ង់ ដែលជាប្រទេសរបស់ខ្លួន និង ប្រេស៊ីល ឡើយ។

ថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសមួយ Kroos ត្រូវបានគេស្នើឱ្យជ្រើសរើសក្រុម ដែលគិតថាអាចឈ្នះ World Cup 2026។ ភ្លាមនោះ រូបគេបានឆ្លើយទៅវិញដូច្នេះ ថា៖ «អេស្ប៉ាញ ព័រទុយហ្គាល់ និង បារាំង ហើយ ម៉ារ៉ុក នឹងអាចធ្វើឱ្យរឿងភ្ញាក់ផ្អើលដែរ ដោយសារបច្ចេកទេសពួកគេ មានការកើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ»។
Kroos បានបន្ត ថា៖ «អាល្លឺម៉ង់ និងប្រេស៊ីល មិនអាចស្ថិតនៅលំដាប់កំពូលទាំង ៥ ទេ។ សូមទោស សម្រាប់ការនិយាយអំពី ប្រេស៊ីល ប៉ុន្តែបើពួកគេឈ្នះ វាពិតជាមានតម្លៃ»៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Tribuna
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


