ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង ​បើកបរ​បញ្ច្រាស​ទិស​គ្នា បុក​ពេញទំហឹង ​ស្លាប់​១​ របួសធ្ងន់២

ឧ​ត្ត​រ​មានជ័យ​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ និង​ម៉ូតូ​(​បើក​បញ្ច្រាស​ទិស​គ្នា​ ពី​លិច​ទៅ​កើត​)​នៅ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ប្រិ​យ៍ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹងថា ១- អ្នកបើកបរ​ម៉ូតូ​MSX ឈ្មោះ ឃឹម តា​រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​រង​របួស​ធ្ងន់​) (ពាក់មួក​សុវត្ថិភាព) បើក​ពី​កើ​តទៅ​លិច បើកបរ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​គ្មាន​ស្លាក​លេខ​។ ​២-​អ្នកបើកបរ​ម៉ូតូ ហុងដា​ឌ្រី​ម ឈ្មោះ ខៃ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល (​ស្លាប់​) ពាក់មួក​សុវត្ថិភាព បើក​ពី​លិចទៅ​កើត បើកបរ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើ​ម្នាក់ទៀត​ឈ្មោះ នឿន ស្រី​ឡែ​ន ភេទ​ស្រី អាយុ១៦​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​របួស​ធ្ងន់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ អ្នកបើក​ម៉ូតូ MSX ជិះ​មិន​ប្រកាន់​ស្ដាំ​ទៅបុក​ខាងមុខ​ម៉ូតូ​ឌ្រី​ម ពីក្រោយ​តែម្តង​។​

ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក បាន​ចុះ​ធ្វើកា​វាស់វែង​កន្លែង​កើត​ហេតុ។ ចំណែក​វត្ថុតាង​ទាំងពីរ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​រៀបចំ​នីតិវិធី​បន្ត៕