ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​អត្តពលកម្ម​ ចេញទៅ​ចូលរួម​ប្រកួត​ជើងឯក​អត្តពលកម្ម​អាស៊ី​ នៅ​ទីក្រុង DOHA

ប្រតិភូ គ្រូបង្វឹក កីឡាករ របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ចំនួន​៥​នាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ដូ​ហា ប្រទេស​កាតា ដើម្បី​ចូលរួម​មហាសន្និបាត​សហព័ន្ធ​អត្តពលកម្ម​ទ្វីបអាស៊ី និង​ចូលរួម​ការប្រកួត​ជ្រើសរើស​ជើងឯក​អត្តពលកម្ម​អាស៊ី។​

ក្នុងនោះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត នឹង​អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អត្តពលកម្ម​អាស៊ី ហើយ​គ្រូបង្វឹក កីឡាករ របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ចំនួន​៤​នាក់ នឹង​ការប្រកួត​ជ្រើសរើស​ជើងឯក​អត្តពលកម្ម​អាស៊ី​លើក​ទី​២៣ ( 23rd Asian Athletics Championships ) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ ដល់ទី​២៥ ខែមេសា ឆ្នាំ​២០១៩​នៅ​ទីក្រុង DOHA ប្រទេស QATAR។​
​ ​
លោក ហ៊ុន បូរី អគ្គលេខាធិការ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ចំនួន​៥​នាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ដូ​ហា ប្រទេស​កាតា ចូលរួម​មហា​សន្និបាត​សហព័ន្ធ​អត្តពលកម្ម​ទ្វីបអាស៊ី និង​ចូលរួម​ការប្រកួត​ជ្រើសរើស​ជើងឯក​អត្តពលកម្ម​អាស៊ី។​

មន្ត្រី និង កីឡាករ​ទាំង​៥​រូបនោះ​មាន លោក ​អ៊ុក សិទ្ធិ​ជាតិ ដែល​ជា​ប្រធាន​សហព័ន្ធ​ត្រូវ​ទៅ​ចូលរួម​មហាសន្និបាត​សហព័ន្ធ​អត្តពលកម្ម​ទ្វីប​អាស៊ី។ ​ក្រៅពីនោះ គឺ​លោក​អគ្គលេខាធិការ​ហ៊ុន បូរី គ្រូបង្វឹក​គឺ​លោក​លាក់ ឡុ​ច ឯ​កីឡាករ​ចំនួន​២​រូបនោះ​ គឺ​ប៉ែន សុ​គង់ និង កីឡាករ​វ៉ាន់ ភា​រ៉ា។​
​ ​
សម្រាប់​កីឡាករ​ទាំង​២​រូបនេះ ប៉ែន សុ​គង់ លេង​ចំនួន​២​វិញ្ញាសា​គឺ​រត់​ល្បឿន​លើ​ផ្ទៃរាប​១០០​ម៉ែត្រ និង ២០០​ម៉ែត្រ។ កីឡាករ​រូបនេះ ធ្លាប់​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​មួយរយៈ​ពេលនេះ​គេ​នៅ​កម្ពុជា​គេ​ឈរ​នៅ​លំដាប់​កំពូល​នៃ​វិញ្ញាសា​រត់​ល្បឿន​១០០​ម៉ែត្រ និង ២០០​ម៉ែត្រ។​

​ចំពោះ​កីឡាករ វ៉ាន់ ភា​រ៉ា គេ​មាន​ឯកទេស​ខាង​រត់​ចម្ងាយ​ឆ្ងាយ។ ការ​ចេញទៅ​ប្រកួត​ជើងឯក​ទ្វីប​អាស៊ី​នេះ កីឡាករ​រូបនេះ​ក៏​លេង​២​វិញ្ញាសា​ដែរ គឺ​រត់​ចម្ងាយ​៥.០០០​ម៉ែត្រ និង​១០​គីឡូម៉ែត្រ៕