ព័ត៍មានទាន់​ហេតុការណ៏
Search

ទស្សនវិស័យ​ចំពោះ​ការកើនឡើង នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​ពិព័រណ៍​ឌីជីថល​កម្ពុជា ឆ្នាំ​២០១៩

​ភ្នំពេញ​ ៖ ​ក្រុមហ៊ុន Viber បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​ដទៃទៀត រួម​ជាមួយ​អ្នកជំនាញ និង​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​ខាង​ផ្នែក​បច្ចេកវិទ្យា ដែល​មកពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ ២០១៩ រយៈពេល​៣​ថ្ងៃ កាលពី​ពាក់​កណ្តាល​ខែមីនា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។​

ឌីជីថល​កម្ពុជា​ឆ្នាំ២០១៩ នាំមក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​បំផុត និង​ទំនើប​បំផុត​នៅក្នុង​បច្ចេកវិទ្យា​ឌីជីថល មកកាន់​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ដែលមាន​យៈពេល៣​ថ្ងៃ​ គឺ​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​១៧ ​ខែមីនា​ឆ្នាំ​២០១៩ ពោរពេញ​ទៅដោយ​គំនិត​ដឹកនាំ ការយល់ដឹង និង​ដំណោះស្រាយ​ជាក់ស្តែង​។

មេដឹកនាំ​ដ៏​មានគំនិត​ច្នៃប្រឌិត និង​ចក្ខុវិស័យ​អន្តរជាតិ មកពី​ផ្នែក​អាជីវកម្ម​, រដ្ឋាភិបាល និង​អ្នកសិក្សា នឹង​ប្រមូលផ្តុំ​ពិភាក្សាគ្នា ដើម្បី​បង្ហាញ​ពី​និន្នាការ និង​ការអភិវឌ្ឍន៍​ថ្មីៗ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល និង​ផ្តល់​គំនិត និង​ទស្សនវិស័យ​របស់​ពួកគេ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ជួបប្រទះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ទូទាំង​ពិភពលោក​។​

ក្រុមហ៊ុន Viber បាន​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​អំពី “​ការរីកចម្រើន នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា​” ដោយមាន ​លោក Christopher McCarthy នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន MangoTango Asia ធ្វើជា​អ្នកសម្របសម្រួល​។​

នៅក្នុង​កិច្ចពិភាក្សា​នោះ វាគ្មិន​បានលើកឡើង​ថា គ្មានអ្វី​សំខាន់​ជាង​ការប្រើប្រាស់​ព័ត៌មាន និង​ការ​យល់ដឹង​អំពី​ប្រព័ន្ធ​ឌីជីថល​នោះទេ សម្រាប់​ប្រទេស​កម្ពុជា ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រជាជន​វ័យក្មេង​ច្រើន រួមផ្សំ​ជាមួយ​ការកើនឡើង នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ឌីជីថល​ផ្សេងៗ​ទៀត​។​

អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ឌីជីថល​នៅ​កម្ពុជា បាននិងកំពុង​តែ​ជួយ​ជំរុញឲ្យមាន​ការ​ផ្លាស់ប្ដូរ​និន្នាការ ចំពោះ​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ប្រជាជន​កម្ពុជា ចូលចិត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ឌីជីថល​, ការចំណាយ​ពេល​ទៅលើ​ការប្រើប្រាស់​ព័ត៌មាន តាម​បណ្ដាញ​អ៊ីន​ធឺណិត​មានការ​កើនឡើង ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត ជាពិសេស​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ប្រជាជន​វ័យក្មេង​របស់​កម្ពុជា ជា​មនុស្ស​ដែល​ឆាប់​ទទួល
​បាន នូវ​ការយល់ដឹង​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​។

កាលពីមុន ព័ត៌មាន​បានធ្វើការ​ផ្សព្វផ្សាយ​តាមបែប​បុរាណ ដូចជា​ការ​បោះពុម្ភ​នៅលើ​កាសែត​, ទស្សនាវដ្ដី និង​ក្រោយមកទៀត​បាន​បង្ហោះ​នៅតាម​គេហទំព័រ​។ បច្ចុប្បន្ន​នេះ ព័ត៌មាន​យ៉ាង​សម្បូរ​បែប ពី​ប្រភព​ជាច្រើន ត្រូវបាន​ផ្ដល់ជូន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​យ៉ាង​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទំនង​ជាមាន​ភាពងាយស្រួល​ជាង​មុន ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​ជាច្រើន​។​

អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមបែប​ឌីជីថល បាន​លើកឡើងថា ការធ្វើ​ព័ត៌មាន​ទៅតាម​តម្រូវ​ការ សម្រាប់​មនុស្ស​ជំនាន់​ថ្មី គឺមាន​សារៈសំខាន់ ដែល​នៅតែ​ស្ថិតនៅក្នុង​ភាព​ប្រកួតប្រជែង​។​

លោក Anubhav Nayyar ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​របស់​ក្រុមហ៊ុន Rakuten Viber បាន​ថ្លែងថា ​៖ “​វិធី​ដែល​មនុស្ស​ប្រើប្រាស់​ព័ត៌មាន កំពុងតែ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ មនុស្ស​ចង់បាន​ព័ត៌មាន​ឆាប់រហ័ស​, លឿន​ក្នុងការ​ប្រើប្រាស់​ព័ត៌មាន​, អាចជា​អត្ថបទ ឬ​វីដេអូ ឬ​ព័ត៌មាន ជា​ប្រភេទ​ឌីជីថល​ផ្សេងទៀត ដោយ​ព័ត៌មាន​ទាំងនោះ​ត្រូវបាន​ផ្ដល់ជូន​នៅក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ថេរវេលា គឺជា​ចំណុច​សំខាន់​សម្រាប់​ការចែក​ចាយ​ព័ត៌មាន​។​”

នៅក្នុង​យុគសម័យ នៃ​ការ​រីកចម្រើន​ខាង​ផ្នែក​ឌីជីថល ព័ត៌មាន​ដែល​ពាក់ព័ន្ធ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​យីហោ នៅតែ​អាច​ស្ថិត​នៅបាន​។ ព័ត៌មាន​ពេលនេះ សំដៅ​ទៅលើ​ព័ត៌មាន​ស៊ីជម្រៅ ជាមួយនឹង​ប្រធានបទ​ដែល​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អ​។ វា​ក៏​សំដៅ​ទៅលើ​ការរួមបញ្ចូល​នូវ​ព័ត៌មាន​ខ្លី​ទៅក្នុង​សារ​នៃ​យីហោ សម្រាប់​ការទទួលបាន​ព័ត៌មាន យ៉ាង​ឆាប់រហ័ស​ផងដែរ​។

នៅក្នុង​ប្រទេស​កម្ពុជា វា​សំដៅ​ទៅលើ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​ព័ត៌មាន ដែល​អាច​ឲ្យ​វា​មាន​ជាប់​ទំនាក់ទំនង និង​ទទួលបាន​ការចូលរួម ពី​អ្នកប្រើប្រាស់​។​

លោក Nayyar បាន​លើកឡើងថា​៖ “​ចំពោះ​ព័ត៌មាន​ដែលមាន​គុណភាព វា​មិនមែនជា​ការផ្ដល់​ទៅ​ឲ្យ អ្នក​ប្រើ​ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម សម្រាប់​ជា​ប្រយោជន៍​នៃ​ការទទួលបាន​ការចូល​ចិត្ត​នោះទេ​។ គុណភាព និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ គឺជា​របៀប​ដែល​ម៉ាក​យីហោ​បង្កើត​រឿងរ៉ាវ និង​ភ្ជាប់​រឿងរ៉ាវ​ទាំងនោះ​ទៅនឹង​ស្លាក​យីហោ ក្នុងន័យ​ផ្ដល់នូវ​គុណ​តម្លៃ​”​។​

បន្ថែម​លើ​ការពិភាក្សា​អំពី​គុណភាព​នៃ​ព័ត៌មាន លោក Nayyar បានចង្អុលបង្ហាញ​ថា ចំណុច​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់​ប្រព័ន្ធ​ឌីជីថល​ពិតប្រាកដ​នៅក្នុង​ប្រទេស គឺ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដោយ​លោក​បាន​បញ្ជាក់ថា​៖”​ហេដ្ឋារចនាសម្ព័ន្ធ ជា​កំលាំង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ឌីជីថល​រីកចម្រើន​។ បច្ចុប្បន្ននេះ​មាន​តម្រូវការ​យ៉ាងច្រើន សម្រាប់​ព័ត៌មាន​ដែល​ត្រូវ​បង់ថ្លៃ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ សេដ្ឋកិច្ច​មួយចំនួន មាន​មូលដ្ឋាន​ប្រើប្រាស់​ក្រដាសប្រាក់ ដែល​ធ្វើ​ឲ្យ​មាន​ការលំបាក ក្នុង​

ការចូល​ទៅកាន់​ព័ត៌មាន​ដែល​ត្រូវ​បង់ថ្លៃ​បែប​នោះ​។ ហេតុអ្វី​បានជា​រឿងនេះ​វា​សំខាន់​? អ្នកប្រើប្រាស់​កាន់តែច្រើន​ឡើង ទាមទារ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​, គួរឲ្យចាប់អារម្មណ៍ និង​គ្មាន​ការ​ផ្សាយពាណិជ្ជកម្ម​។ ឥឡូវនេះ ពួកគេ​មើលឃើញ​ពី​តម្លៃ​សម្រាប់​ព័ត៌មាន​បង់ថ្លៃ ហើយ​មាន​និន្នាការ​កាន់តែខ្លាំង ឆ្ពោះទៅរក​ព័ត៌មាន​ដែល​បាន​បង់ថ្លៃ​។ ប្រទេស​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ ពីព្រោះ​មាន​កិច្ចប្រឹងប្រែង​រួមគ្នា ដើម្បី​ឈានទៅរក​សេដ្ឋកិច្ច ដែលមាន​មូលដ្ឋាន​នៅលើ​ប្រព័ន្ធ​ឌីជីថល​។ នេះ​គឺ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

ក្រុម​អ្នកជំនាញ​ខាង​ផ្នែក​សាជីវកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏បាន​ពិភាក្សាគ្នា​ផងដែរ ពី​ប្រធានបទ​ជាច្រើន​ទៀត​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ឌីជីថល រួមទាំង​បញ្ហា​ប្រឈម​និង​ឱកាស សម្រាប់​វិស័យ​ឌីជីថល​, ព័ត៌មាន​, និន្នាការ​នៃ​ការទទួលបាន​ការប្រើប្រាស់ ដោយ​ការបង់ថ្លៃ​, ការយល់ដឹង​ពី​អ្នក​ផ្តល់ព័ត៌មាន និង​តម្លៃ​របស់​ពួកគេ​, ការផ្លាស់ប្តូរ​នៅក្នុង​ទម្លាប់​នៃ​មើល និង​ប្រើប្រាស់ និង​និន្នាការ នៃ​របៀប​ដែល​

ព័ត៌មាន​ត្រូវបាន​យកទៅ​ប្រើប្រាស់ ជាពិសេស​ទាក់ទង​នឹង​ការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​ផលប៉ះពាល់​ទាក់ទង​នឹង​អ្វី ដែល​មនុស្ស​ស្វែងរក​, ឯកជន​ភាព និង​បញ្ហា​ទាក់ទង​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការផ្សាយពាណិជ្ជកម្ម​ក្លែងក្លាយ​នៅក្នុង​ពិភព​ឌីជីថល​។​
​ ​
Rakuten Viber ផ្ដល់ជូន​នូវ​វិធី​ទូរស័ព្ទ ដើម្បី​ភ្ជាប់​មនុស្ស​ទាំងអស់​នៅក្នុង​ពិភពលោក ដោយ​មិន​គិតថា​ពួកគេ​ជា​នរណា ឬ​មកពីណា​ទេ​។ អ្នកប្រើប្រាស់​ទាំងអស់​នៅក្នុង​ពិភពលោក មានលទ្ធភាព​ទទួល​បាន​នូវ​លក្ខណៈពិសេស​ជាច្រើន ដូចជា​ការជជែក​មួយ​ទល់​មួយ​, ការហៅ​ទូរស័ព្ទ​ជា​វីដេអូ​, ការផ្ញើ​សារ​ជា​ក្រុម និង​ព័ត៌មាន​បច្ចុប្បន្នភាព និង​ការពិភាក្សា​ជាមួយនឹង​ម៉ាក​និង​តារា​ល្បីៗ ដែល​ពួកគេ​ចូលចិត្ត​។ យើង​ធានាថា អ្នកប្រើប្រាស់​របស់​យើង​មាន​សុវត្ថិភាព ក្នុងការ​ចែករំលែក​អារម្មណ៍​របស់​ពួកគេ​។​

Rakuten Viber គឺជា​ផ្នែក​មួយ​ នៃ​ក្រុមហ៊ុន Rakuten Inc ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ Rakuten Viber គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ របស់​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Barcelona និង​ជា​ដៃគូ​ផ្លូវការ សម្រាប់​កម្មវិធី​ផ្ញើ​សារ និង​ការហៅ​ទូរស័ព្ទ របស់​ក្រុម​បាល់បោះ Golden State Warriors​។​

ចូលរួម​ជាមួយ​កម្មវិធី Viber នៅថ្ងៃនេះ ហើយ​រីករាយ​ជាមួយ​បទពិសោធន៍ នៃ​ការទំនាក់ទំនង​ដ៏​ល្អ​បំផុត នៅក្នុង​ពិភពលោក​។ សម្រាប់​ការសាកសួរ​បន្ថែម​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ media@viber.com ៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114