ព័ត៌មានជាតិ
ការដោះលែងវីរៈយុទ្ធជនកម្ពុជាទាំង១៨រូបនៅតែស្រពេចស្រពិលនៅឡើយ ដោយសារភាគីថៃ
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅរសៀលសថ្ងៃអង្គារនេះថា៖«ប្រសិនបើគ្មានអ្វីកើតឡើងធំដុំទេ ទាហានកម្ពុជាទាំង១៨នាក់នឹងត្រូវដោះលែងជាជំហានបន្ទាប់» ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដោយគ្រាន់តែអះអាងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងជួបប្រជុំទ្វេភាគីនៅក្រោយឆ្លងឆ្នាំ២០២៥។

ការដោះលែងវីរៈយុទ្ធកម្ពុជាទាំង១៨រូប គឺត្រូវអនុវត្តភ្លាមៗ ក្រោយការអនុវត្តបទឈប់បាញ់រយៈពេល៧២ម៉ោងដែលចូលជាធរមាននៅត្រឹមថ្ងៃត្រង់ថ្ងៃទី៣០ខែធ្នូនេះ ដោយផ្អែកតាមកិច្ចព្រមព្រៀងដែលភាគីថៃនិងកម្ពុជា បានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកាល់ថ្ងៃទី២៧ខែធ្នូ។
ការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបនេះ ក៏ត្រូវបានលើកឡើងក្នុងជំនួបត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយភាគីចិន នៅខេត្តយូណានប្រទេសថៃចិនកាលថ្ងៃទី២៩ខែធ្នូ ប៉ុន្តែភាគីថៃនៅតែបន្តរកលេសផ្សេងតាមតែខ្លួននឹកឃើញដើម្បីពន្យាពេលដោះលែងយោធាកម្ពុជាទាំង១៨រូបដែលថៃបន្តឃុំឃាំងដោយខុសច្បាប់ ដោយសារតែការចាប់ខ្លួនពួកគេធ្វើឡើងកាលថ្ងៃទី២៩ខែកក្កដា ក្រោយភាគីទាំងពីរអនុវត្តបទឈប់បាញ់ជាង៧ម៉ោង។
សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិកដែលជាអ្នកជំរុញការសម្របសម្រួលបញ្ជប់ការប្រយុទ្ធគ្នានេះ ក៏បានជំរុញឲ្យថៃដោះលែងយោធាកម្ពុជាទាំង១៨រូប ដើម្បីឲ្យវិលមកកាន់មាតុប្រទេសវិញ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ទោះជាបែបនេះក្តី ប្រទេសថៃបានបង្កហេតុផ្ទុះអាវុធ ដោយយកលេសនៃការជាន់មីនត្រូវរបួសរបស់ទាហានថៃនៅតាមព្រំដែន ទៅជាការបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើយន្តហោះចម្បាំងជាច្រើនគ្រឿង វាយប្រហារកម្ទេចប្រាសាទបុរាណ ផ្តាច់ស្ពាន កម្ទេចវត្តអារាម ផ្ទះប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននៅតាមបណ្តោយព្រំដែន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃទី១៣ខែធ្នូ បានហៅហេតុការណ៍ជាន់មីននោះថា ជាហេតុការណ៍ចៃដន្យ ប៉ុន្តែការឆ្លើយតបរបស់ថៃដោយការវាយប្រហារ។ ការហៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យភាគីថៃអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងនាពេលនោះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


