សន្តិសុខសង្គម
បាត់កូនស្រីជិតមួយសប្តាហ៍តាមទាន់មកដេកផ្ទះសំណាក់ជាមួយសង្សារបង្កហិង្សាមកលើស្ត្រីជាម្តាយ
ម្នាក់បានបាត់កូនស្រីចេញពីផ្ទះអស់រយះពេលជិតមួយសប្តាហ៍ទៅហើយ តាមរកគ្រប់ទីកន្លែងបែជាមកប្រទះឃើញកំពុងតែនៅក្នុងផ្ទះសំណាក់មួយកន្លែង ជាមួយសង្សារ ខណៈកំពុងសួរនាំបែជាមិត្តភក្តិរបស់សង្សារកូនស្រីបង្កហិង្សា វាយទៅស្រ្ដីជាម្ដាយ ហើយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៥ នៅចំនុចផ្ទះសំណាក់យីហោ ដេវីតថ្មី ដែលស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។
បើតាមការរៀបរាប់ពីស្ត្រីជាម្ដាយ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានបាត់ចេញពីផ្ទះរយៈពេល៦ថ្ងៃ៧យប់មកហើយ ដោយសារ រូបគាត់ដឹងថា មានបុរសម្នាក់ឈ្មោះ ថា បាននាំកូនស្រីរបស់គាត់ទៅ តែមិនដឹងទៅទីណានោះទេ។

ប្រភពដដែល បន្តទៀតថា ដោយមិនឃើញកូនស្រីត្រលប់មកផ្ទះវិញ រូបគាត់បានតាម រករហូត ឃើញកូនរបស់គាត់កំពុងតែនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយនិងសង្សារ ទើបផ្អើលឆោឡោសួរនាំរកខុសត្រូវ ពេលនោះ អ្នកមើលការខុសត្រូវផ្ទះសំណាក់ បានឲ្យពួកគាត់ចុះមកក្រោមនិយាយគ្នា ស្រាប់តែបុរសមានម្នាក់ទៀតត្រូវជាមិត្តភក្ដិខាងប្រុស ដែលនៅក្នុងផ្ទះសំណាក់នោះដែរ បានប្រើហិង្សាវាយទៅរូបគាត់ជាម្ដាយ បណ្តាលឲ្យរបួសតិចតួច ហើយក៏នាំគ្នីគ្នារត់ចេញផ្លូវក្រោយបាត់អស់ទៅ។

ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា បន្ទាប់ពីរត់គេចអស់ហើយ រូបគាត់បាននាំកូនស្រីរបស់គាត់ ទៅរកបុរសជាសង្សារ ដល់ផ្ទះនៅក្រោមវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីសួរនាំរកខុសត្រូវ តែពេលទៅដល់មិនឃើញបុរសជាសង្សារនោះទេ ជួបតែក្រុមគ្រួសារតែប៉ុណ្ណោះ។

ចុងក្រោយតំណាងក្រុមគ្រួសារទាំងសងខាងបានសម្របសម្រួល គ្នាដោយខាងស្រីឲ្យសងថ្លៃក្រវិលនិងចិញ្ចៀន តំលៃ៦០០ដុល្លារ ដែលខាងប្រុសលួងលោមយកទៅលក់ស៊ីចាយ តែខាងប្រុសសុំសង៣០០ដុល្លារតែប៉ុណ្ណោះ។ បន្ទាប់មកទើបខាងប្រុសបានសងសំណងទៅខាងស្រីចំនួន៤០០ដុល្លារ បញ្ចប់រឿងដោយមិនប្តឹងផ្តល់អ្វីទៅខាងប្រុសនោះទេ៕អត្ថបទ៖សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


