ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ថន ថា​រិ​ទ្ធ​(​ហៅ​សៅ​ភី​) ទៅ​ប្រទេស​កាណាដា​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​ក្មេង​ក្រីក្រ​

ភ្នំពេញ ​៖ ​លោក ថន ថា​រិ​ទ្ធ​ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​និង​ជា​ដំណក់​ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី​បាន ទៅ​ចូលរួម​សំដែង​សិល្បៈ​នៅ​ប្រទេស​កាណាដា ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​ក្មេង​ក្រីក្រ​ដែល​កំពុង​រៀន​សូត្រ​នៅ​ក្នុង មណ្ឌល​តា​សៅ​ថ្មដា​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចាកចេញ​ដំណើរ​ទៅ​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​ទី​៩​ ខែ​មេសា ​ឆ្នាំ​២០១៩ លោក​ថន ថា​រិ​ទ្ធ (​ហៅ​សៅ​ភី​) បាន​មានប្រសាសន៍​ថា តប​តាម​ការ​អញ្ជើញ​របស់​បង​ប្អូន​សមាគម​ខ្មែរ​នៅ​ប្រទេស​កាណាដា ក្នុង​រដ្ឋ​វែ​ន​ឃូ​វើ (Vancouver) លោក​នឹងត្រូវ​ទៅ​ចូលរួម​សំដែង​សិល្បៈ​ចម្រៀង ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​បាន​ប្រារព្ធ​នៅក្នុង​វត្ត​ពុទ្ធិកៈ ក្រោម​ការរៀបចំ​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ មាន​លោក សុជាតិ ជា​អ្នក​ផ្តួចផ្តើម ដើម្បី​រៃអង្គាស​ថវិកា​មួយចំនួន ជួយ​ដល់​ក្មេង​ក្រីក្រ​ដែល​កំពុង​ស្នាក់នៅ​សិក្សា​នៅក្នុង​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក ថន ថា​រិ​ទ្ធ (​ហៅ​សៅ​ភី​)​សង្ឃឹមថា បងប្អូន​ខ្មែរ​ដែល​រស់​នៅលើ​ទឹកដី​ប្រទេស​កាណាដា​ក៏ដូចជា​នៅ​ឯនាយសមុទ្រ នឹង​ផ្តល់នូវ​ក្តី​អាណិតអាសូរ​ដល់​មណ្ឌល​តា​សៅ​ថ្មដា​។ ​ទន្ទឹមនឹងនេះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ម្ចាស់​ជំនួយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ដែល​តែងតែបាន​ជួយឧបត្ថម្ភ ដល់​កុមារ​ក្រីក្រ​ទាំងអស់ ក្នុងនោះ​មាន​លោក អ៊ី សុខ ឡេង អភិបាលក្រុង​ខេត្ត​ព្រះសីហនុ និង​ភរិយា លោក ANSON CHAN ប្រធាន​សមាគម​ជីន ប៉ី ។​ជាពិសេស​បងប្អូន​ដែល​រស់នៅ​ឯ​នាយសមុទ្រ​មាន​ដូចជា​លោកស្រី BODAVY, ព្រះគ្រូ​រតន្នា និង​គណៈកម្មការ​អាចា​រ្យ​វត្ត ដែល​គង់នៅ​វត្ត​ខេមរៈ​រង្សី។

លោកស្រី ស្រស់ និង​ស្វាមី ព្រមទាំង​បុត្រ រស់នៅ​FLORIDA ,​លោកស្រី ណា​រី នាង និង​ស្វាមី ព្រមទាំង​បុត្រ​រស់នៅ​SANJOSE ,​លោក KHANH TRAN និង​លោកស្រី SARRAY និង​មិត្តភក្តិ​ទាំងអស់​ដែល​រស់នៅ​SANJOSE ,​លោក CHANDA LOEUN និង​ភរិយា​ព្រមទាំង​បុត្រ​,​លោកស្រី​BREE MAC និង​ស្វាមី ។ លោក​VIVATH VONG និង​ភរិយា​។​លោក Mike Nou និង​ភរិយា ព្រមទាំង​គណកម្មការ​អាចារ្យវត្ត​នៅ​រដ្ឋ​FLORIDA ។​ជាពិសេស​បងប្អូន ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​បារាំង​។​លោកស្រី ខ្លឹម ចិត្រ និង​លោកស្រី SOPHEA HEANG និង​ស្វាមី​ព្រមទាំង​បុត្រ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114