ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ប្រកាស​ការបោះឆ្នោត​នៅ​ថ្ងៃទី​១៨​ខែឧសភា

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​១៨​ ខែឧសភា ​ដោយ​ចាប់ផ្តើម​ជាមួយ​យុទ្ធនា​ការឃោសនា ​ដែល​ផ្តោតលើ​បញ្ហា​អាកាសធាតុ​និង​សេដ្ឋកិច្ច​។​

ការបោះឆ្នោត​នេះ​នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល​អភិរក្ស​នឹង​ទទួលបាន​អាណត្តិ​ទី​បី​ដ៏​កម្រ​ដែរ​ឬ​អត់​ហើយ​ថា​តើ​លោក Morrison អាច​យកឈ្នះ​ការជំទាស់​និង​គ្រប់គ្រង​អំណាច​បានដែរ​ឬទេ​។​

ការ​ស្ទាបស្ទង់​មតិ​បានបង្ហាញ​ឲ្យ​ឃើញថា គូប្រជែង​របស់គាត់​នៅក្នុង​គណបក្ស​ការងារ​ឆ្វេងនិយម​កំពុង​នាំមុខ​ដែល​នេះ​បាន​ចង្អុល​ទៅ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​សហជីព​លោក Bill Shorten ។​

ប៉ុន្តែ​ការបោះឆ្នោត​នៅ​ប្រទេស​អូស្ត្រាលី​ជារឿយៗ​មាន​កិច្ច​ការតឹងតែង​។ មេដឹកនាំ​គណបក្ស​ទាំងពីរ​កំពុងមាន​អត្រា​គាំទ្រ​ទាប​។​

លោក Morrison បាន​ថ្លែង​ខណៈ​ធ្វើ​សេចក្តីប្រកាស​របស់លោក​ថា “​យើង​កំពុង​រស់នៅ​ក្នុងប្រទេស​ល្អ​បំផុត​នៅលើ​ពិភពលោក​”​។ លោក​អះអាងថា “​អនាគត​របស់​យើង​គឺ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​រឹងមាំ​។ លោក​សួរថា “​តើ​អ្នកណា​ដែល​អ្នក​ជឿទុកចិត្ត​ដើម្បី​ផ្តល់នូវ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​? ”​។​

ការផ្សព្វផ្សាយ​សម្រាប់​ការបោះឆ្នោត​បាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​។ ដូចជា​សហរដ្ឋអាមេរិក​ដែរ នយោបាយ​អូស្ត្រាលី​បានធ្វើ​ឲ្យ​មាន​យុទ្ធនាការ​ជា​អចិន្ត្រៃយ៍​ដោយ​ផ្តោតលើ​របៀប​ដែល​គោលនយោបាយ​នឹង​ដើរតួ​ជាមួយ​អ្នកបោះឆ្នោត​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​ធ្វើការ​។​

រហូតមកដល់​ពេលនេះ គណបក្ស​ទាំង​ពីរបាន​ព្យាយាម​រៀបចំ​ផ្លូវ​សម្រាប់​ការបោះឆ្នោត​ដោយ​លោក Morrison កំពុង​ព្យាយាម​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យសេដ្ឋកិច្ច​។​

មួយ​ថ្ងៃមុន​ការប្រកាស​អំពី​ការបោះឆ្នោត លោក Morrison បាន​បង្ហោះ​វីដេអូ​របស់លោក​និង​ក្រុមគ្រួសារ​របស់លោក​ដោយ​ជំរុញ​ឲ្យ​អ្នកបោះឆ្នោត​បន្ត​តាមផ្លូវ​នាពេល​បច្ចុប្បន្ន​។​
​លោក​បាន​និយាយថា “​សំណួរ​ពិតប្រាកដ​គឺថា​តើ​ប្រទេស​មួយណា​ដែល​អ្នក​ចង់​រស់នៅក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ​”​។​

កាលពី​សប្តាហ៍​មុន លោក​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជាមួយ​ការកាត់បន្ថយ​ពន្ធ​ដែល​បាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114