Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាននឹង​តាម​ដាន​ស្ថាន​ភាព​នៅ​​​មីយ៉ាន់​ម៉ា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​

បានផុស

នៅ

នាយក​រដ្ឋ​មន្រី​ម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ [Anwar Ibrahim] បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ ថា​មេដឹក​នាំ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍ (អាស៊ាន) នឹង​ពិចារណា​ក្នុង​ការវិវត្តន៍នានា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បោះ​ឆ្នោត​របស់​ខ្លួនពេញ​មួយ​សប្តាហ៍​​។

លោក Anwar Ibrahim នាយករដ្ឋមន្រី​ម៉ាឡេស៊ី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍របស​​សារព័ត៌មានរ៉យទ័រ​ ឱ្យ​ដឹង​ថា ការ​​បោះ​​ឆ្នោត​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ដំណាក់​​កាល​​ជា​​ច្រើន​​​ចំ​​ពេល​​មាន​សង្រ្គាម​ស៊ីវិល​ដែល​កំពុង​បន្ត ហើយ​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​នាំ​ឱ្យមាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​​មួយ​នៅ​អាស៊ី។

ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បានអង្គ​ការ​សហ​ប្រជាជាតិមាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ជា​ពិសេស​រដ្ឋាភិ​បាល​លោក​ខាង​លិច និង​ក្រុម​សិទ្ធិ​មនុស្ស​ថា​វា​ជា​ការ​បោក​ប្រាស់ និង​ការ​ប៉ុន​ប៉ង​របស់​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ដោយ​យោធា​តាម​រយៈ​តំណាងអ្នក​​នយោបាយ​។

របប​យោធា​មី​យ៉ានម៉ា​បាន​បដិសេធ​ការ​ស្នើ​នានា​របស់​បណ្តា​អ្នក​ដឹក​នាំ​ពិភព​លោក​និង​អង្គការ​សហប្រជាជាតិ​ ហើយ​និយាយថា​ការ​​បោះ​​ឆ្នោត​​មិន​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ដោយ​​ការ​​បង្ខិត​​បង្ខំ ឬ​​ដោយ​​បង្ខំឡើយ​ វាជា​​​ការ​​គាំទ្រ​​ពី​​សាធារណជនពិត​ប្រាកដ​។

លោក Anwar ដែល​ជា​ប្រធាននៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (Asean)​​ បច្ចុប្បន្ន បាន​និយាយ​ថាមេដឹក​នាំ​ទាំង​អស់​ ដែល​មាន​សមាជិក​ចំនួន ១១ប្រទេស ​នឹង​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​ទាំង​ជំហានផ្សេង​ទៀត​​ដែល​កំពុង​ដំណើរ​ការ​ដែល​ទាក់​ទង​នឹង​នយោបាយ​ក្នុង​ប្រទេស​នេះ​។​

លោក​បាន​និយាយ​នៅ​សន្នី​សីទ​សារព័ត៌មាន​មួយ​ថា​៖​ «នឹង​ការ​វាយ​តម្លៃ​ណា​មួយ​ដំណើរ​ការ​តាម​លំដាប់​លំ​ដោយ ចំណែក​ការ​ដឹក​នាំ​គឺ​តម្រូវ​ឱ្យ​កាត់​បន្ថយ​អំពើ​ហិង្សា​ ជៀស​វាង​សកម្មភាព​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​កាន់​តែ​​ខ្លាំង​ ផ្តល់​ភាព​ស្រប​ច្បាប់​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​​គួរ​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​មាន​សិទ្ធិ​ទាម​ទា​អ្វី​ដែល​ពួក​គេ​ចង់​បាន​ផង​ដែរ​»។

រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ធ្លាប់​បាន​និយាយ​កាល​ពី​មុន​ថា​ អាស៊ានចង់​ឱ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​យុត្តិធម៌ និង​រាប់​បញ្ចូល ហើយ​ក៏​បាន​ជំរុញ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា ប្រកាន់​ខ្ជាប់​នូវកិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​ខ្លួន​បាន​ព្រម​ព្រៀង​ជា​មួយ​ ASEAN នៅឆ្នាំ ២០២១ ផង​ដែរ។

ផែន​ការ​សន្តិ​ភាព ដែល​ជា​ការ​យល់​ស្រប​ប្រាំ​ចំណុច ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បរាជ័យ​ ដោយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​ជួបនិយាយ​គ្នា​​ជា​មួយបក្ស​​គូ​ប្រជែងទេ ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ភេរ​វករ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ប្រទេស​​មី​យ៉ាន់ម៉ាបាន​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពីរបបយោធា​បាន​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ប្រជាធិបតេយ្យ​ស៊ីវិល​នៅ​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ២០២១ ដែល​បង្ក​ឱ្យ​មាន​ការ​បះ​បោរដោយ​ប្រដាប់​អាវុធ​ដែល​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដី​​ទូទាំង​ប្រទេស​៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម