សន្តិសុខសង្គម
ឃាត់ខ្លួនមេប៉ុស្តិ៍ម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកអូរគ្រៀងសែនជ័យ
មេប៉ុស្តិ៍ក្បាលដំរី និងបក្សពួកម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
មេប៉ុស្តិ៍រូបនោះត្រូវបានគេស្គាល់ឈ្មោះថា ហម យូ ជាមេប៉ុស្តិ៍ក្បាលដំរី នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តក្រចេះបានឱ្យអ្នកសារព័ត៌មានដឹងថា កាលពីល្ងាចថ្ងៃទី ២៩ ពិតជាមានកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនមែន នៅឃុំរលួសមានជ័យ តែលោកពុំបានលំអិតរឿងនេះទេ ដោយសាររឿងកំពុងបន្តនីតិវិធី ដូច្នេះមានអ្វីសួរទៅអ្នកនាំពាក្យបន្ថែម។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ នេះថា លោក ហម យូ ជាមេប៉ុស្តិ៍ក្បាលដំរី ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៩ ពិតមែននិងកំពុងអនុវត្តច្បាប់ហេីយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មិនទាន់អាចលម្អិតករណីខាងលើនេះបាននៅឡើយទេ ដោយកំពុងតែបន្តនីតិវិធី៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


