ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​រំពឹងថា​ នឹង​ទទួលបាន​អាវុធ​រាប់ម៉ឺន​ដើម​នៅក្នុង​គម្រោង​ទិញ​កាំភ្លើង​ត្រឡប់​មកវិញ

ក្រុមប៉ូលិស​នូ​វែ​ល​ហ្សេ​ឡង់​រំពឹងថា អាវុធ​ប្រមាណ​ជា​រាប់ម៉ឺន​ដើម​នឹងត្រូវ​បានប្រគល់​ឲ្យ​នៅក្នុង​គម្រោង​ទិញ​កាំភ្លើង​ត្រលប់​មកវិញ​មួយ​បន្ទាប់ពី​សភា​បានអនុម័ត​ច្បាប់​កាំភ្លើង​ថ្មី​ដ៏​តឹងរ៉ឹង​ក្រោយ​ការបាញ់ប្រហារ​សម្លាប់រ​ង្គា​ល​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​។​

ក្រុម​អ្នកតាក់តែង​ច្បាប់​ក្នុងប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​បោះឆ្នោត​សឹងតែ​ឯកច្ឆន្ទ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ផ្លាស់ប្តូរ​ច្បាប់​កាំភ្លើង​, តិចជាង​មួយខែ​បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស​ចំនួន​៥០​នាក់​នៅក្នុង​ការវាយប្រហា​រលើ​វិហារ​ឥស្លាម​ពីរ​កន្លែង​នៅក្នុង​ទីក្រុង Christchurch​។​

ច្បាប់​ថ្មី​នេះ​បាន​រារាំង​ចរាចរ​និង​ការប្រើប្រាស់​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ ឡត​ដាក់​គ្រាប់កាំភ្លើង​លើ​សមត្ថភាព​និង​កាំភ្លើង​វែង​ខ្លះ​។ នេះ​រួមបញ្ចូល​ទាំង​កាំភ្លើង​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ជនសង្ស័យ​ក្នុងការ​បាញ់ប្រហារ​នៅ​ទីក្រុង Christchurch ផងដែរ​។​

រដ្ឋមន្ត្រីក្រសួង​ប៉ូលិស​លោក Stuart Nash បាន​ប្រាប់​សភា​ថា ច្បាប់​នេះ​បានផ្តល់​ការលើកលែងទោស​មួយ​រហូតដល់​ថ្ងៃទី​៣០​ខែកញ្ញា​សម្រាប់​អ្នក​ដែល​ប្រគល់​សម្ភារៈ​ហាមឃាត់​។ អាវុធ​ជាង​៣០០​ដើម​ត្រូវ​បានប្រគល់​រួចទៅហើយ​។​

ស្នងការរង​លោក Michael Clement បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​មិន​ប្រាកដថា​តើ​មាន​កាំភ្លើង​ប៉ុន្មាន​ដើម​ដែល​ពួកគេ​នឹង​ទទួលបាន​នោះទេ​ដោយសារតែ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​គ្មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​មនុស្ស​ចុះបញ្ជី​កាំភ្លើង​។​

យោងតាម​គេហទំព័រ gunpolicy.org បាន​ឲ្យ​ដឹងថា មាន​កាំភ្លើង​ប្រមាណ​ពី​១.២​ទៅ​១.៥​លាន​ដើម​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ ក្នុងចំណោម​ទាំងនេះ រដ្ឋាភិបាល​បាន​និយាយថា កំណត់ត្រា​អាជ្ញាប័ណ្ណ​បាន​បង្ហាញថា មាន​អាវុធ​ចំនួន​១៣,៥០០​ដើម​គឺជា​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​បែប​យោធា (MSSA)​។ ប៉ុន្តែ​ចំនួន​នេះ​អាច​ខ្ពស់ជាង​នេះ​។​

លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​ប៉ាន់ប្រមាណ​ថា គំរោង​ទិញ​កាំភ្លើង​ត្រលប់​មកវិញ​នេះ​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ទឹកប្រាក់​ចន្លោះ​ពី​១០០​ទៅ​២០០​លាន​ដុល្លារ​នូ​វែ​ល​ហ្សេ​ឡង់​ប៉ុន្តែ​រដ្ឋមន្ត្រី​ដទៃទៀត​បាន​ព្រមាន​ថា ការចំណាយ​អាច​នឹង​ខ្ពស់ជាង​នេះ​អាស្រ័យ​លើ​ចំនួន​កាំភ្លើង​ដែល​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​ប៉ូលិស​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114