ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​រំលឹក​ដល់​ប្រជាពលរដ្ឋ​ពេល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​ស្រុកកំណើត​សូម​ពាក់មួក​ការពារ​សុវត្ថិភាព

ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​១០​ខែមេសា​នេះ​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​ទៅ​ស្រុកកំណើត​សូម​មេត្តា​ពាក់មួក​ការពារ​សុវត្ថិភាព​ដើម្បី​ការពារ​ក្បាល​ក្រែង​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​។

លោក​ពេជ្រ កែវ​មុនី ខ​ណៈ​ពេល​ចុះ​ផ្តល់​មួក​ការពារ​សុ​វត្ថិភាព​ជូន​ដល់​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​លោក​បាន​ក្រើន​រំលឹក​ដល់​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​សូមមេត្តា​ពាក់មួក​ការពារ​សុ​វត្ថិភាព​ព្រោះ​គ្រោះថ្នាក់​មើល​មិន​ឃើញ​ទេ​។ តែ​បើសិនជា​ជួប​គ្រោះថ្នាក់​ហើយ​យើង​បាន​ពាក់មួក​ការពារ​សុ​វត្ថ​ភាព​នោះ​ គឺ​អាច​ការពារ​ក្បាល​បាន​។​ ប៉ុន្តែ​បើ​យើង​មិន​ពាក់មួក​ការពារ​ទេ​នោះ​ច្បាស់​ជា​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្បាល​ជាក់​ជាពុំខាន​។

លោក​ពេជ្រ កែវ​មុនី បានបញ្ជាក់​ទៀតថា ​លោក​សូម​ជូនពរ​ដល់​បងប្អូន​ដែល​ធ្វើដំណើរ​ចេញទៅ​ស្រុកកំណើត​ទាំង​ម៉ូតូ​ក្តី​និង​រថយន្ត​ក្តី សូម​ជួប​តែ​នឹង​សេចក្តីសុខ​គ្រប់ៗ​គ្នា​ទាំង​ទៅ​ទាំង​មក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114