ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Juventus​សម្រេចបាន​លទ្ធផល​ស្មើ​១-១​ជាមួយ​ក្រុម Ajax នៅ​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Champions League

កីឡាករ Cristiano Ronaldo បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់​ជាថ្មី​ម្តង​ទៀតហើយ ជាមួយនឹង​ការ​រក​បាន​១​គ្រាប់ និង​ជួយ​ឲ្យ​ក្រុម Juventus​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម Ajax​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។

ក្រុម​យក្ស​អ៊ីតាលី Juventus បាន​នាំ​មុខមុន​នៅពេល​ម៉ោង​បញ្ចប់​ការប្រកួត​តង់​ទី​១ ពេល​ដែល​ខ្សែប្រយុទ្ធ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo ញាក់​បាល់​ដាច់ រួច​បញ្ជូន​បាល់​ចូលក្នុង ហើយ​និង​លោត​តែ​តបាល់​បញ្ចូល​ទី​បានសម្រេច​ពី​ការបោះ​បាល់​របស់​កីឡាករ Joao Cancelo ។

លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus បាន​និយាយ​ថា កីឡាករ Ronaldo​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​ក្នុង​កម្រិត​មួយ​ដែល​គាត់​ខុសប្លែក​ពី​កីឡាករ​ដទៃទៀត​។

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Ajax​តាម​បាន​ស្មើ​វិញ​នៅ​៣០​វិនាទី​ប៉ុណ្ណោះ ពេល​ការប្រកួត​ចូលដល់​តង់​ទី​២ ក្រោយ​កីឡាករ Cancelo​បាត់បង់​ការគ្រប់គ្រង​បាល់ ធ្វើ​ឲ្យ​កីឡាករ David Neres ឆក់យក​បាល់ រួច​ពេន​មួយ​ជើង​បានសម្រេច​កាត់​អ្នកចាំទី Wojciech Szczesny របស់​ក្រុម Juventus​។​

​លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម​យក្ស​មកពី​ក្របខណ្ឌ Serie A​មួយ​នេះ ស្ថិតនៅលើ​ទីតាំង​ដ៏​រឹងមាំ​មួយ​នៃ​ការ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ការប្រកួត​ជើង​ទី​២ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង Turin ប៉ុន្តែ​ពួកគេ​ត្រូវតែ​ចងចាំ​ផងដែរ​ពី​ប្រវត្តិ​ឈ្នះ​របស់​ក្រុម Ajax៤-១​លើ​ក្រុម Real Madrid កាលពី​ជុំ​មុន ដោយបាន​ទម្លាក់​ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ ក្នុង​លទ្ធផល​ទាំង​២​ជើង​៥-៣៕