ព័ត៌មានអន្ដរជាតិ
ចិនអនុម័តឱ្យប្រើប្រាស់ភាសាជាតិ«ស្តង់ដារ» ដើម្បីបង្ហាញការរួបរួមជាតិ
ប្រទេសចិនបានបង្ហាញច្បាប់ថ្មីមួយដើម្បីលើកកម្ពស់ការរួបរួមជាតិសាសន៍ និងការប្រើប្រាស់ភាសាចិនជាស្តង់ដារតែមួយ ដោយព្រមានពីការដាក់ទណ្ឌកម្មផ្លូវច្បាប់សម្រាប់អ្នកដែលរារាំងការប្រើប្រាស់ភាសាជាតិ និងយកលេសនានាក្នុងការលុបបំបាត់អក្សរ សញ្ញា ស្រៈ ដែលជាអត្តសញ្ញាណជាតិ។

យោងតាមសារព៍ត៌មាន SCMP បានឱ្យដឹងថាសេចក្តីព្រាងច្បាប់ស្តីពីការលើកកម្ពស់ឯកភាពជាតិ និងវឌ្ឍនភាពបានឆ្លងកាត់ការត្រួតពិនិត្យជាលើកទីពីរដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ប្រទេសកាលពីសប្តាហ៍មុន ហើយបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈរហូតដល់ថ្ងៃទី២៥ ខែមករា។
ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរលើកដំបូងចំពោះច្បាប់ស្តីពីស្តង់ដារនៃការនិយាយ និងការសរសេរភាសាចិនក្នុងរយៈពេល ២៥ឆ្នាំត្រូវបានអនុម័តជាផ្លូវការនៅថ្ងៃសៅរ៍ ហើយនឹងចូលជាធរមាននៅថ្ងៃចូលឆ្នាំថ្មី។
ការប្រកាសនៃច្បាប់នោះ បានលើកឡើងថា៖ «ច្បាប់នេះមានសារៈសំខាន់ក្នុងការជំរុញស្មារតីប្រជាជនចិនឱ្យចេះស្នេហាជាតិ» ដែលជាពាក្យស្លោកផ្សព្វផ្សាយដោយលោកប្រធានាធិបតី ស៊ី ជីនពីង លើកកម្ពស់តម្លៃវប្បធម៌ និងទំនាក់ទំនងសង្គមរួមគ្នា។
សមាជិកសភាបានអះអាងថា ភាសាដើមមានសារៈសំខាន់ណាស់សម្រាប់ការឯកភាពជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់ចម្រុះជាតិសាសន៍។
សេចក្តីព្រាងច្បាប់ចុងក្រោយស្តីពីការរួបរួមជាតិរួមមានបទប្បញ្ញត្តិ «ការពារសេចក្តីថ្លៃថ្នូរនៃនិមិត្តសញ្ញាជាតិ» រួមទាំងទង់ជាតិ ភ្លេងជាតិ និងនិមិត្តសញ្ញាផ្សេងទៀត ទន្ទឹមនឹងនេះវាក៏ដើរតួនាទីសំខាន់នៃការអប់រំឱ្យស្នេហាជាតិផងដែរ។
សេចក្តីព្រាងច្បាប់នេះ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការលើកកម្ពស់ការប្រើប្រាស់ភាសាចិនតាមស្តង់ដារឱ្យទូលំទូលាយនៅក្នុងគ្រប់វិស័យ។ វាជាការដាក់បញ្ចូលការលើកកម្ពស់ភាសានៅក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិច ជនបទ និងតំបន់ដាច់ស្រយាលផងដែរ។
គោលដៅធំរបស់ទីក្រុងប៉េកាំងគឺជំរុញឱ្យសិស្សានុសិស្សបានរៀនទាំងភាសាដើមរបស់ពួកគេ និងភាសាចិន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងផ្នែកទំនាក់ទំនង និងលើកកម្ពស់ការធ្វើសមាហរណកម្មទៅក្នុងសង្គមចិនឱ្យកាន់តែទូលំទូលាយតាមរយៈការផ្តល់នូវឱកាសផ្សេងៗកាន់តែប្រសើរឡើងបន្ថែមទៀត៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


