ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ស័យ​ងងុយ រថយន្តក្រុង​ព្រលះ​រថយន្ត​មិន​ស្គាល់​ម៉ាក​ ស្លាប់​ម្នាក់ របួស​៣​នាក់​

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏មាន​អ្នកដំណើរ​ម្នាក់ និង ៣​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈដែល​អ្នក​បើកបរ​រថយន្តក្រុង មានការ​បើកបរ​ធ្វេសប្រហែស​ ឬក៏​អាច​ថា មានការ​ងងុយដេក ទើប​បណ្តាល​ឲ្យ​​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ចំ​ពីក្រោយ និង​រួញ​ក្បាល​រថយន្ត​ទាំងយប់។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យ​ដឹងថា ហេតុការណ៍​ នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ លើ​កំណត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ។​

របាយការណ៍​បាន​បន្តថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ដែល​រងគ្រោះ​នោះ ជា​របស់​ក្រុមហ៊ុន B P A បូព៌ា​អា​ស៊ី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B ៣៦១៥ ដែល​បានធ្វើ​ដំណើរ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​បាត់ដំបង ទៅ​ភ្នំពេញ លុះដល់​ត្រង់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​ទៀត​ពីក្រោយ បណ្តាលឲ្យ​រថយន្តក្រុង​នេះ ខូចខាត​កាប៊ីន​យ៉ាងដំណំ។​

​ភ្លាមៗ​នោះដែរ អ្នកបើករ​បរបានរ​ត់​គេចខ្លួន​បាត់ស្រមោល​ទាំងយប់ រីឯ​រថយន្ត​ដែល​នៅខាងមុខ​ក៏​បាន​បើក​រត់​ដូចគ្នា ដោយ​បន្សល់​នៅតែ​រថយន្តក្រុង និង​អ្នកដំណើរ​ព្រោងព្រាត និង​មាន​មនុស្ស​ស្លាប់​ម្នាក់ និង របួស៣​នាក់ នៅ​នឹង​ទ្រូង​ថ្នល់។​

​ក្រោយពេល​សាកសួរ​ទើប​ដឹង​ថា ជនរងគ្រោះ​ទាំងនោះ​មាន ១.ឈ្មោះ ពុន ពឿ​ន​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​ខេត្ត​ពោធិ៍សាត់​(​ស្លាប់​)។ ២.​ឈ្មោះ វន ស្រី​មិន ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ មុខ​របរ​កម្មករ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របួស (​ធ្ងន់​)។ ៣.ឈ្មោះ សុខ សុភ​ក្តិ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​មុខរបរ​លក់ដូរ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របួសធ្ងន់​(​បាក់ជើង​) និង ៤.ឈ្មោះ នៅ ម៉ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​មុខរបរ​ធ្វើស្រែ រស់នៅ​ខេត្ត​ពោធិ៍សាត់ របួសស្រាល ។​

​បច្ចុប្បន្ន សព ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ឯ​អ្នក​របួស ​ក៏បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី​ និង រថយន្ត​យក​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​មោងឬស្សី​ជា​បណ្ដោះអាសន្ន៕