ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO ស៊េរី​ថ្មី ភ្ជាប់​កាមេរ៉ាសមត្ថភាពខ្លាំងអស់ស្ទះ! ​

ក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនដ៏ល្បីរបស់ចិន គឺ OPPO បានបង្ហាញពីទូរសព្ទឆ្លាតវៃស៊េរីថ្មីមួយទៀតហើយ គឺ OPPO Reno ដែលមើលទៅការរចនា និងមុខងារសមត្ថភាពហាក់បីដូចជាខ្លាំងមែនទែន។
យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឲ្យឃើញថាទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺប្រភេទ Renoធម្មតា មានចំនួន៤ពណ៌ និង Reno 10X Hybrid Zoom មានពីរពណ៌ដ៏ស្រស់ស្អាតផងដែរ។

ម៉ូឌែលរបស់ OPPO ចុងក្រោយនេះបានប្តូរ Style Logo ផ្នែកខាងក្រោយមកជាផ្តេកស្របគ្នាជាមួយនឹងកាមេរ៉ាខាងក្រោយទាំងអស់ និងមាន Font មូលស្អាតជាងមុន ដែលមើលទៅប្លែកម្យ៉ាងដែរ។ ហើយបើយើងក្រលេកមើលម៉ូឌែល Renoធម្មតាទាំង៤ពណ៌វិញពិតជាទាក់ទាញរបស់គេមែន សឹងតែអាចនិយាយបានថាមនុស្សគ្រប់វ័យអាចប្រើវាបានទាំងអស់គ្នា មិនចាំបាច់គិតច្រើននោះឡើយ។ ចំណែក Reno 10X Hybrid Zoom វិញ ដឹងតែមិនបាច់ថ្លែងទេ ធានាថាពេញចិត្តស្តូកសម្រាប់ក្រុមអ្នកជំនាញថតរូប ឬ Professional Photographers គឺថាកប់ខ្លាំងណាស់ Zoom យ៉ាងម៉េចក៏នៅតែមិនបែកគុណភាពរូបដែរ ថតបានកាន់តែស្អាត និងថតកាន់ច្បាស់តែម្តង។

អ្វីដែលសំខាន់នោះ គឹការរចនារូបរាងរបស់ OPPO Reno ត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងព្រិតព្រាងបំផុត ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់មិនធ្លាប់មានពីមុនមក ព្រមទាំងសោភ័ណ្ឌភាពដ៏ទាក់ទាញខ្លាំងណាស់សម្រាប់ស្រទាប់យុវវ័យ និង មជ្ឈឹមវ័យ ។ OPPO Reno នៅតែប្រើក្រយ៉ៅដៃស្កេននៅលើអេក្រង់លាតពេញដដែល រចនាពណ៌បែប Gradient ប៉ុន្តែអ្វីដែលប្លែកខ្លាំងនោះ គឺ បច្ចេកវិទ្យាកាមេរ៉ារបស់ Reno 10X Hybrid Zoom និង កាមេរ៉ាបង្កប់ខ្លួន បែបត្របកផ្លិត មើលទៅ Cool និង ប្លែកតែម្តង គ្រាន់តែឃើញរូបភាពរបស់វាភ្លាម ស្រម៉ៃចង់ប្រើតែម្តង។

សាកចូលរួមទាយទាំងអស់គ្នាថា OPPO Reno នឹងមកដល់ប្រទេសកម្ពុជាយើងឬអត់? ហើយប្រសិនមកមែន មកដល់នៅពេលណា? ហើយតើវានឹងមកទាំងពីរប្រភេទហ្នឹង ឬ យ៉ាងណា? មានអ្នកណាដឹងអត់ជួយប្រាប់គ្នាផង?