ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វ្រី ហ្វ្រី ហ្វ្រី ឆ្នាំ​ថ្មី ប្រា​សាក់ ផ្ដល់​សេវា​ទូទាត់​ទឹក​ភ្លើង ផ្ទេរ​ប្រាក់ ដោយ​ឥតគិតថ្លៃ

ភ្នំពេញ ​៖​ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​នៅ​កម្ពុជា មាន​សេចក្ដី​រីករាយ​សូម​ជម្រាប​ជូន​អតិថិជន​មេត្តា​ជ្រាបថា ចាប់ពី​ថ្ងៃទី ១២ ខែ​មេសា ឆ្នាំ ២០១៩ នេះ​តទៅ លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទឹក​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code) តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត បាន​ដោយ​ឥតគិតថ្លៃ​។ ការ​ផ្ដល់ជូន​ដ៏​ពិសេស​នេះ ធ្វើឡើង​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​អតិថិជន ប្រា​សាក់​បានធ្វើ​ការផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​នូវ​សេវា​ទូទាត់​ទឹក​ភ្លើង ផ្ទេរប្រាក់ និង​ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ (Cash-by-Code)​។ រាល់​ប្រតិបត្តិការ​ទាំង​អស់​នេះ គឺអាច​ធ្វើឡើង​ដោយ​មិន​គិតថ្លៃ​។ ដូច្នេះ​អតិថិជន​អាច​រីករាយ​ចាត់ចែង​សាច់ប្រាក់​របស់ខ្លួន តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ២៤ ម៉ោង ​ក្នុង​មួយថ្ងៃ ៧ ថ្ងៃ ​ក្នុង​មួយ​សប្ដាហ៍​»​។

លោក សូ​នី បន្តទៀតថា «​ចំពោះ​អតិថិជន​ដែល​មិនទាន់បាន​បើក​គណនី​ជាមួយ​ប្រា​សាក់ សូម​មេត្តា​រួសរាន់​ឡើង​! លោក​អ្នកនឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់​ស្អាត និង​ការភ្ជាប់​សេវា​ធនាគារ​ចល័ត ដោយ​ឥតគិតថ្លៃ ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​បាន​ដោយ​ស្រួល លឿន​រហ័ស និង​សុវត្ថិភាព​»​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០៨៦ ៩៩៩ ៩១១  ឬ ០២៣ ៩៩៩ ៩១១ ឬ​ចូលទៅ​កាន់ www.prasac.com.kh៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114