ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ប្រុស​ម្នាក់ ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស ក៏​ ចង.ក សម្លាប់​ខ្លួន​

ឧត្តរមានជ័យ ​៖ មាន​ករណី​មនុស្ស​ចង.ក សម្លាប់​ខ្លួន នៅ​ក្នុង​ជង្រុក​ស្រូវ ក្រោយ​ផ្ទះ ​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ប្រាសាទ សង្កា​ត់បុ​ស្បូ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ជំនាញ​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​សាកសព។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព ​ឈ្មោះ អន ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើត​ហេតុ​ខាងលើ​។​

ការសន្និដ្ឋាន​របស់​កម្លាំង​ជំនាញ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត (​ចង.ក សម្លាប់​ខ្លួន​) ពិត​ប្រាកដ​មែន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ក្មេង​ប្រុស​រងគ្រោះ ខឹង​នឹង​ឪពុកម្ដាយ​ស្ដីបន្ទោស ទើប​សម្រេច​ចិត្ត​ចង.ក​ សម្លាប់​ខ្លួន​តែម្តង​។​

ក្រោយ​ពិនិត្យ​ទីកន្លែង​កើតហេតុ ​និង​ធ្វើ​កោសល្យវិច័យ​រួចមក​ សាកសព ត្រូវ​កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សាកសព​ជូន​ទៅ​សាច់ញាតិ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114