ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកឧត្ដម ស ថេត បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ ​ចំ​នួ​១៦​វរៈ​សេនា​តូច​ និង​អង្គភាព នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​

​ឧ​ត្ត​រ​មានជ័យ ​៖ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅវេលា​០៨​និង​០៥​នាទី​-០៩និង​១០​នាទី នៅ​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤ (​កន្ទួត ខេត្ត​ព្រះវិហារ​) ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ចំនួន​១៦ វរៈ​សេនា​តូច និង​២​អង្គភាព ភាព​(​នគរបាល​ទេសចរណ៍​, បេតិកភណ្ឌ​) នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ (​ឆ្នាំកុរ​)។​

ប្រតិភូ​អមដំណើរ និង​ទទួល​ស្វាគមន៍ ៖ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​ នគរបាល​ព្រំដែន ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្ដម អស់លោក ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព និង​កងកម្លាំង​ជាច្រើន​នាក់។

បន្ទាប់ពី​ការ​សំណេះសំណាល ឯកឧត្ដម បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​ថវិកា មួយ​ចំនួន​ដល់​កងកម្លាំង​តាម​បណ្តា​អង្គភាព។ ក្នុងនោះ អង្គភាព វរៈ​៧០២ ទទួល​បាន ៖​
អង្ករ ចំនួន០៧​ការុង​
ស្រាបៀ​១២កេស​
ទឹក​សុទ្ធ​១៤​កេស​
មី៦​កេស​តូច​
ទឹកត្រី​៦​យួរ​
ទឹកស៊ីអ៊ីវ​៦​យួរ​
ថវិកា អង្គភាព​១.០០០.០០០​រៀល​(​មួយ​លាន​រៀល​),​កងកម្លាំង​១៧៨​នាក់ ក្នុង​ម្នាក់ៗ ៥០.០០០​រៀល​(​ប្រាំ​ម៉ឺន​រៀល​)​ទៀត​ផង​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114