ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដង​ផ្លូវ​ការពារ​ស​ន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ ជា​រៀងរាល់​យប់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ តាម​ដង​ផ្លូវ​ ដើម្បី​ទប់ស្កាត់​បទល្មើស​ ដែល​ផ្តើម​ឡើង​ដោយ​ជន​សង្គម​ងងឹត​។​

យោងតាម​ប្រសាសន៍​ លោក​ ចេង មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បានបញ្ជាក់​ថា ​ជា​រៀងរាល់​យប់​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន ​និង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​ដងផ្លូវ ​ដើម្បី​ទប់​ស្កាត់​បទល្មើស​ ដែល​បង្កឡើង​ដោយ​ជន​សង្គម​ងងឹត​។​ ​ការដាក់​កម្លាំង​ត្រួតពិនិត្យ​តាម​ដងផ្លូវ​និង​ល្បាត​តាម​គោលដៅ​ គឺ​ទទួលបាន​លទ្ធផល​ជាច្រើន​ដូចជា​ រកឃើញ​ក្រុម​ចែកចាយ​ថ្នាំញៀន ចោរលួច​ម៉ូតូ និង​អ្នក​បើក​បរ​មាន​ផ្ទុក​សារជាតិ​ស្រវឹង​ ដែល​ងាយ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

ចំពោះ​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង ​គឺ​សមត្ថកិច្ច​ឃាត់ទុក​នៅ​គោលដៅ​រួច​ប្រាប់​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅផ្ទះ​ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទាំង​ស្រវឹង​ជោគ​នោះ​ទេ​។​

លោក​ ចេង មុនី​រ៉ា ក៏បាន​រំលឹក​ដល់​សមត្ថកិច្ច​ដែល​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​សូម​ឲ្យ​ប្រើ​ពាក្យ​សំដី​បាន​សមរម្យ​ទៅ​អ្នកដំណើរ​ដែល​យើង​សុំ​ត្រួតពិនិត្យ​ និង​មិន​ត្រូវ​ប្រើ​ហិង្សា​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114