ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​គោយន្ត​កន្ត្រៃ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ ចុះ​ពីលើ​ភ្នំ​ ក្រឡាប់​ស្លាប់​០១នាក់​ ​និង​របួស​ធ្ងន់​២០​នាក់​

ឧ​ត្ត​រ​មានជ័យ ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​គោយន្ត​កន្ត្រៃ​០១​គ្រឿង បើកបរ​ល្បឿន​លឿន បណ្តាលឲ្យ​ក្រឡាប់​បណ្ដាល​ឲ្យ​ស្លាប់​០១ ​និង​រងរបួស​ធ្ងន់​ចំនួន​២០​នាក់ (​ទិសដៅ​ចុះ​ពីលើ​ភ្នំ​ច្រក​ជប់​គគីរ)។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​អូរ​ត្រជាក់ចិត្ត ស្ថិតនៅ​ភូមិ​ជប់​គគីរ ខាងលិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកជិះ​គោយន្ត សរុប​២១​នាក់ ស្រី​ចំនួន​១៤​នាក់ របួសធ្ងន់​សរុប​២០​នាក់ ស្លាប់​០១​នាក់ ឈ្មោះ គុណ វិសាល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ។​

សមត្ថកិច្ច​បាន​បន្តថា អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ គុណ បារាំង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ហើយ​ជនរងគ្រោះ​ទាំងអស់ មាន​ទីលំនៅ នៅ​ភូមិ​ត្រពាំង​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមាន​ជ័យ។

នៅ​ហេតុការណ៍​ខាងលើ កម្លាំង​សមត្ថកិច្ច​នៅ​នឹង​ប៉ុស្តិ៍​ច្រក​ជប់​គគីរ បាន​ជួយ​អន្តរាគមន៍ ​ដល់​ជនរង​គ្រោះ​លើកដាក់​រថយន្ត បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ចូល​តាម​ច្រក​ជប់​គគីរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114