ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Alonso ជួយ​ឲ្យ​ក្រុម Chelsea​ឈ្នះ​ក្រុម Prague១-០​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League

ការ​តែ​តបាល់​របស់​ខ្សែការពារ Marcos Alonso និង​វិ​រ​ភាព​សង្គ្រោះ​បាល់​របស់​អ្នកចាំទី Kepa Arrizabalaga បាន​ជួយ​ឲ្យ​ក្រុម Chelsea​យកឈ្នះ​ក្រុម Prague១-០​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Europa League​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Alonso បាន​ទម្លុះ​ភាពទាល់ច្រក​សម្រាប់​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​ខាងលិច​មួយ​នេះ នៅ​នាទី​៨៦ ពេល​ដែល​គាត់​រត់​កាត់​ពីក្រោយ​ខ្សែការពារ​២​នាក់ រួច​តែ​តបាល់​បញ្ចូល​ទី​បានសម្រេច​ពី​ការបញ្ជូន​បាល់​របស់​កីឡាករ Willian​។

គ្រូបង្វឹក​របស់​ក្រុម Chelsea​លោក Maurizio Sarri បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ជាមួយនឹង​លទ្ធផល​មួយ​នេះ ហើយ​និង​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្រុម​របស់លោក ដោយសារតែ​ពេលនេះ យើង​អាច​នឹងរង​គ្រោះ​ច្រើនជាង​នេះ។

លោក​បន្តថា កាលពីមុន ពេលដែល​យើង​មាន​បញ្ហា យើង​បាន​របូត​គ្រាប់​បាល់​ភ្លាមៗ ប៉ុន្តែ​នៅពេលនេះ​យើង​មិន​បណ្តោយ​ឲ្យ​របូត​គ្រាប់​បាល់​ណាមួយ​នោះឡើយ​។

សូម​បញ្ជាក់​ថា លោក Sarri បានធ្វើការ​ផ្លាស់ប្តូ​រទ​ម្រ​ង់​លេង​កីឡាករ​៧​នាក់​ពីក្រោយ​ដែល​បាន​យកឈ្នះ​ក្រុម West Ham២-០​នៅ​ការប្រកួត Premier League​កាលពី​ថ្ងៃ​ចន្ទ ក្នុងនោះ​កីឡាករ Eden Hazard​ទុក​លេង​ជា​កីឡាករ​បម្រុង​នៅ​កន្លង​ម៉ោង​ចុងក្រោយ​៕