ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Kane​អវត្តមាន​រយៈពេល​សេសសល់​ក្នុង​រដូវ​កាល​នេះ​ជាមួយ​ក្រុម Spurs

​រដូវ​កាល​របស់​កីឡាករ Harry Kane​អាច​នឹង​ហួល​ពេល​ហើយ ក្រោយពី​ក្លិប Spurs​បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ថា ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់នេះ បាន​រងរបួស​ធ្ងន់ធ្ង​រ​ត្រង់​កជើង​ឆ្វេង​របស់គាត់ អំឡុង​ជ័យជំនះ​របស់​ពួកគេ​លើ​ក្រុម Man City​នៅ​ការប្រកួត Champions League​។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ក្លិប Spurs​បាន​និយាយ​ផងដែរ​ថា ការពិនិត្យ​មើល​បង្ហាញ​ថា ខ្សែបម្រើ Dele Alli បាន​រងរបួស​ប្រអប់ដៃ​ឆ្វេង​របស់គាត់​អំឡុង​ជ័យជំនះ​នោះ​ផងដែរ ប៉ុន្តែ​គាត់​នៅ​អាច​លេង​ជាមួយ​ក្រុម​ជ្រុះ​ពី​តារាង Huddersfield Town​នា​ចុង​សប្តាហ៍​នេះ​។

ក្លិប Spurs​បាន​និយាយថា បន្ទាប់ពី​ការវាយតម្លៃ​ស្ថានភាព​របួស​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ យើង​អាច​អះអាង​បាន​ថា កីឡាករ Harry Kane បាន​រងរបួស​ដាច់​សរសៃ​កជើង​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ ហើយ​ការអង្កេត​លើ​របួស​គាត់​នឹងត្រូវ​បន្តធ្វើ​ឡើង​ដោយ​ក្រុម​គ្រួ​ពេទ្យ​របស់​ពួកយើង​។

កីឡាករ Kane​ដែល​បាន​រងរបួស​តែមួយ​ក្នុង​រដូវ​កាល​នេះ បាន​ដើរ​ចេញពី​ទឹកដី​ថ្មី​របស់​ក្លិប Spurs ដោយមាន​កាន់​ឈើច្រត់ ក្រោយពី​រងរបួស ពេលដែល​គាត់​ប៉ះទង្គិច​ជាមួយ​កីឡាករ Fabian Delph នៅ​ដើមតង់​ទី​២​។

ក្រោយ​សម្រេចបាន​ជ័យជំនះ​១-០ ដែល​នឹងធ្វើ​ឲ្យ​ពួកគេ​ស្ថិតនៅលើ​ទីតាំង​ប៉ូល​ក្នុងការ​ឈានដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​ជា​លើកដំបូង​មិន​ធ្លាប់​ដែលមាន​នោះ គ្រូបង្វឹក Mauricio Pochettino បាន​និយាយថា កីឡាករ Kane​អាច​នឹង​អវត្តមាន​ពី​រយៈពេល​សេសសល់​ក្នុង​រដូវ​កាល​នេះ​៕