ព័ត៍មានទាន់​ហេតុការណ៏
Search

​រុស្ស៊ី​គ្រោង​នឹង​អនុម័ត​ច្បាប់​ថ្មី​ផាកពិន័យ​ក្រុម​អត្ត​ព​លិ​ក​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​

កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​កន្លងទៅ សភា​រុស្ស៊ី បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ដែល​នឹង​អនុវត្តន៍​ការផាកពិន័យ​ជា​ប្រាក់​៥​ម៉ឺន​រ៉ា​ប់ប​ល​(​រូបិយប័ណ្ណ​រុស្ស៊ី​) លើ​អត្ត​ព​លិ​ក​រូប​ណា​ដែល​រក​ឃើញ​ថា ​បាន​ប្រើប្រាស់​ថ្នាំ​ប៉ូវ​កម្លាំង​ហាមប្រាម​។

រុស្ស៊ី ត្រូវ​បាន​រង្គោះរង្គើ​ដោយសារតែ​បំរាម​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ក្រោយ​ក​សាង​ស៊ើបអង្កេត​អន្តរជាតិ រកឃើញ​ភស្តុតាង​នៃ​ការប្រើប្រាស់​គ្រឿងញៀន​សកល​គាំទ្រ​ដោយ​រដ្ឋ​លើ​ក្រុម​អត្ត​ព​លិ​ក និង​កីឡា​ផ្សេងៗ​ជាច្រើន​ទៀត​។

ទោះបីជា​យ៉ាងណាក៏ដោយ ការ​ធ្វើ​វិសោធន​កម្ម​នេះ ដែល​នឹង​ផាកពិន័យ​ទឹក​ប្រការ​ចន្លោះ​៣​ម៉ឺន​រ៉ា​ប់ប​ល និង​៥​ម៉ឺន​រ៉ា​ប់ប​ល​សម្រាប់​ការ​បំភាន់​ភ្នែក​គ្រឿងញៀន ត្រូវតែ​អនុម័ត​ឡើង​ដោយ​ព្រឹទ្ធសភា បន្ត​ទៀត និង​ចុះហត្ថលេខា​លោក​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ ពូ​ទីន មុនពេល​វា​ក្លាយជា​ច្បាប់​បាន​។

អង្គ​និ​តី​បញ្ញត្តិ​រុស្ស៊ី បាន​ចាត់​ទុក​វា​រួចទៅហើយ​ថា ​ជា​ឧក្រិដ្ឋកម្ម សម្រាប់​គ្រូបង្វឹក និង​បុគ្គលិក​សុខាភិបាល ដែល​បង្ខំ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​ប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ មិនទាន់​ត្រូវបាន​កាត់ទោស​ក្រោម​ច្បាប់​នោះទេ​។

បច្ចុប្បន្ន មិន​ទាន់​មាន​ច្បាប់​ណា​នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​នឹង​ត្រូវ​ដាក់ទោស​អត្ត​ព​លិ​ក​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខ្លួនឯង នោះទេ​។

សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​រុស្ស៊ី​(RUSADA) និង​សហព័ន្ធ​អត្តពលកម្ម​រុស្ស៊ី ត្រូវ​បាន​គេ​ព្យួរ​ឈ្មោះ ក្រោយ​ចេញ​របាយការណ៍​ឆ្នាំ​២០១៥ ដោយ​ទីភ្នាក់ងារ​ប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក​(WADA) ដែល​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការប្រើប្រាស់​គ្រឿងញៀន​គាំទ្រ​ដោយ​រដ្ឋ​មកលើ​ក្រុម​អត្ត​ព​លិ​ក​រុស្ស៊ី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114