ព័ត៍មានទាន់​ហេតុការណ៏
Search

រូបថត​កុមារ​យំ​នៅ​ព្រំដែន​សហរដ្ឋអាមេរិក​ឈ្នះ​ពានរង្វាន់ World Press Photo

រូបថត​ដ៏​ក្តុកក្តួល​របស់​ក្មេង​ស្រី​តូច​ម្នាក់​យំ​គ្មាន​អ្នក​ជួយ​ខណៈដែល​នាង​និង​ម្តាយ​របស់​នាង​ត្រូវបាន​ចាប់ខ្លួន​យកទៅ​ឃុំឃាំង​ដោយ​មន្ត្រី​ព្រំដែន​សហរដ្ឋអាមេរិក​បានឈ្នះ​ពានរង្វាន់ World Press Photo កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ចៅក្រម​បាន​និយាយថា រូបថត​របស់​អ្នក​ថតរូប​ជើងចាស់ Getty ឈ្មោះ John Moore ដែល​ថត​បន្ទាប់ពី​ស្ត្រី​ជា​ម្តាយ​សញ្ជាតិ​ហុង​ឌូ​រ៉ា​ស​ឈ្មោះ Sandra Sanchez និង​កូនស្រី​របស់​នាង​ឈ្មោះ Yanela ឆ្លងដែន​ដោយ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​អាមេរិក – ម៉ិ​ក​ស៊ិ​ក​កាលពី​ឆ្នាំមុន​បាន​បង្ហាញថា “​ប្រភេទ​ខុសគ្នា​នៃ​អំពើហិង្សា​គឺជា​ចិត្តសាស្ត្រ​”​។​

រូបថត​នៃ​កុមារ​ដែល​យំ​នេះ​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ទូទាំង​ពិភពលោក​ហើយ​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ជា​សាធារណៈ​អំពី​គោលនយោបាយ​ដ៏​ចម្រូងចម្រាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងការ​បំបែក​ជន​ចំណាកស្រុក​រាប់ពាន់នាក់​និង​កូនៗ​របស់​ពួកគេ​។​

ក្រោយមក មន្ត្រី​គយ​និង​ការពារ​ព្រំដែន​អាមេរិក​បាន​និយាយថា នាង Yanela និង​ម្តាយ​របស់​នាង​គឺ​មិន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​បំបែក​គ្នា​នោះទេ​ប៉ុន្តែ​កំហឹង​ជា​សាធារណៈ​បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump យក​គោលនយោបាយ​នេះ​មកប្រើប្រាស់​ឡើងវិញ​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

លោក Moore បាន​ថតរូប​ភ្នាក់ងារ​ល្បាត​ព្រំដែន​របស់​សហរដ្ឋអាមេរិក​នៅ​រាត្រី​ដ៏​ងងឹត​ក្នុង​ជ្រលង Rio Grande កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំមុន​នៅពេល​ពួកគេ​បាន​ចូលរួម​ជាមួយ​មនុស្ស​មួយក្រុម​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​។​

លោក Moore បាន​ប្រាប់​វិទ្យុជាតិ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ក្នុង​បទ​សម្ភាស​មួយ​បន្ទាប់ពីនោះ​ថា “​ខ្ញុំ​អាច​មើលឃើញ​ភាពភ័យខ្លាច​នៅលើ​មុខ​របស់​ពួកគេ​”​។​

នៅពេល​មន្ត្រី​សួរ​ឈ្មោះ​របស់​ពួកគេ លោក Moore បាន​និយាយថា លោក​បាន​រកឃើញ​នាង Sandra Sanchez និង​កូន​របស់​នាង​ចាប់ផ្តើម​យំ​នៅពេល​ម្តាយ​របស់​នាង​ត្រូវបាន​គេ​ឆែកឆេរ​។​

គួរ​បញ្ជាក់ថា ចៅក្រម​បានជ្រើសរើស​រូបថតរ​បស់​អ្នក​ថតរូប​កូនកាត់​ហូ​ឡង់​-​ស៊ុយ​អ៊ែត​ឈ្មោះ Pieter Ten Hoopen អំពី​ក្បួន​ជនអន្តោប្រវេសន៍​ឆ្នាំ​២០១៨​ទៅ​ព្រំដែន​អាមេរិក​ថា​ជា​អ្នកឈ្នះ​ពានរង្វាន់ World Press Photo Story of the Year៕ AFP