ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​១០​នាក់​ ពូន​ផ្តុំគ្នា​ជក់​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​១០​នាក់​ពូន​ផ្តុំគ្នា​ជក់​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​បាន​១០​នាក់​បញ្ជូន​ទៅ​តុលាការ​បាន​នៅ​វេលា​ម៉ោង​១​អធ្រាត្រ​ចូល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ម្តុំ​កាស៊ីណូ​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ជនសង្ស័យ​ទាំង​១០​នាក់​នោះ​១​ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​២​មានឈ្មោះ ដាវ ថា​ញ់​ហ៊ុ​ង ភេទ ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ ៣​មានឈ្មោះ សន សា ភេទ ប្រុស អាយុ ២៧​ឆ្នាំ​មុខរបរ ជាងដេរ​៤​មានឈ្មោះ ម៉ៅ ហៀ​ង ភេទប្រុស អាយុ១៤​ឆ្នាំ​ មុខរបរ​រើស​អេតចាយ​៥​មានឈ្មោះ កូវ ធី ភេទប្រុស អាយ២៧​ឆ្នាំ​ មុខរបរ​កម្មករ​៦​មានឈ្មោះ ឡុ​ញ ធីតា ភេទប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់​ស្បែកជើង​៧​មានឈ្មោះ យិន សុគន្ធ ភេទ ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ ៨​មានឈ្មោះ ចាន់ សុរ​ស់ ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ ៩​មានឈ្មោះ តូច ចំរើន ភេទ ប្រុស អាយុ ២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ១០ មានឈ្មោះ សុខ ថេត ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ រើស​អេតចាយ​​ទាំង​១០​នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​និង​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ០.១៨​ក្រាម ​កាំបិតប៉ាំងតោ ចំនួន ១​បន្តោង​លោហធាតុ ចំនួន ១​ទូរស័ព្ទ​ដៃ ចំនួន ២​គ្រឿង នាឡិកាដៃ ចំនួន ២​គ្រឿង ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ថា ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​និង​យោងតាម​ការធ្វើ​តេស្ត​ទឹកនោម ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114