ព័ត៌មានអន្ដរជាតិ
អ្នកសារព័ត៌មានស្លាប់ច្រើនបំផុតនៅប៉ាឡេស្ទីនក្នុងឆ្នាំ២០២៥ ខណៈតំបន់ច្រើនទៀតមានហានិភ័យខ្ពស់
ប៉ាឡេស្ទីនគឺជាកន្លែងដែលអ្នកកាសែតស្លាប់ច្រើនជាងគេក្នុងឆ្នាំ ២០២៥ ហើយទឹកដីនេះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតដែលចុះបំពេញភារកិច្ច បើទោះបីជាពួកគេជាអ្នកដែលមានវិជ្ជាជីវៈយ៉ាងណាក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់អ្នកកាសែតជុំវិញពិភពលោក។

សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ) បាននិយាយថា តំបន់នេះមានអ្នកកាសែតស្លាប់ចំនួន៧៤នាក់ កាលពីឆ្នាំមុន ជាងពាក់កណ្តាលនៃអ្នកកាសែតចំនួន ១២៨នាក់ និងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតផងដែរ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
សារព័ត៌មាន Al Jazeera បានផ្សាយឲ្យដឹងថា ជម្លោះនៅក្នុងតំបន់នៅមជ្ឈិមបូព៌ានេះបានសម្លាប់អ្នកកាសែតមានដូចជា ជនជាតិអាហ្រ្វិកចំនួន ១៨នាក់ អាស៊ីប៉ាស៊ីហ្វិក១៥នាក់ អាមេរិក ១១នាក់ និងអឺរ៉ុបចំនួន ១០នាក់។ ភាគច្រើននៃអ្នកស្លាប់ទាំងនោះជាបុរស ប៉ុន្តែក្នុងរបាយការណ៍នោះមានស្ត្រី ១០នាក់ផងដែរ។
អគ្គលេខាធិការនៃ (IFJ) លោក Anthony Bellanger បានឱ្យដឹងថា៖«បើតាមស្ថិតិអ្នកកាសែតចំនួន ១២៨ បានសម្លាប់ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ដែលនេះគឺជាវិបត្តិសកលដ៏ធំ។ ការស្លាប់ទាំងនេះគឺជាការរំឮកថា វាជាអំពើដ៏ឃោរឃៅមួយ ដែលអ្នកសារព័ត៌មានកំពុងត្រូវបានកំណត់ជាគោលដៅនិទណ្ឌភាព ដោយពួកគេគ្រាន់តែធ្វើការងាររបស់ពួកគេសោះ»។
គួរឱ្យដឹងផងដែរថា អ្នកកាសែតជនជាតិប៉ាឡេស្ទីនបានស្លាប់ច្រើនជាងគេក្នុងចំណោមអ្នកកាសែតបរទេសផ្សេងទៀត អ្នកសារព័ត៌មានវិជ្ជាជីវៈប៉ាឡេស្ទីនចំនួន ៥៦នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៥។
មិនតែប៉ុណ្ណោះអ្នកកាសែតដែលបានស្លាប់ក៏មាន អ្នកដែលមកពីសារព័ត៌មាន Al Jazeera ផងដែរ។
ខណៈដែលមជ្ឈិមបូព៌ាគឺជាតំបន់ដែលមានមនុស្សស្លាប់ច្រើនបំផុតចំនួន៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៥ អាស៊ីប៉ាស៊ីហ្វិកក៏មានចំនួនអ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយច្រើនជាងគេដែលនៅពីក្រោយការឃុំខ្លួន។ ករណីនេះកើតឡើង នៅក្នុងប្រទេសចិន និងហុងកុង ដែលរាប់បញ្ចូលអ្នកកាសែតចំនួន ១៤៣នាក់ បន្ទាប់មកមាន ៤៩នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ៣៧នាក់នៅក្នុងប្រទេសវៀតណាម។
តែយ៉ាងណាអឺរ៉ុបគឺជាចំណុចក្តៅនៃការឃុំខ្លួនអ្នកកាសែតមួយផ្សេងទៀតកាលពីឆ្នាំមុន ដែលមានចំនួនអ្នកកាសែតចំនួន ១៤៩នាក់ កំពុងជាប់ពន្ធនាគារ។ IFJ បានសន្មតថា តួលេខនេះកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំមុន ថា៖ «វាជាការបង្ក្រាបសំឡេងអ្នកកាសែតកាន់តែខ្លាំងនៅ Azerbaijan និងរុស្ស៊ី» ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


