ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​១៧​នាក់​ របួស​ធ្ងន់ ស្រាល​៤៧​នាក់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ទី​១

ភ្នំពេញ ​៖ ​ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស ស្រី ចំនួន​១៧​នាក់ ​បាន​ស្លាប់ និង​៤៧​នាក់​រង​របួស​ធ្ងន់ ស្រាល នៅ​ទូទាំងប្រទេស​នៅក្នុង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ថ្ងៃ ទី​១៤​ខែមេសា ឆ្នាំ ២០១៩ ដោយសារ​គ្រោះថ្នាក់​ចរាចរ។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល​ជាតិ ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​គឺ បណ្តាល​មក ​ពី​បើកបរ​លើស​ល្បឿន​កំណត់​១៦​លើក ( ស្លាប់ ១០ នាក់ )។​ មិន​គោរព​សិទ្ធ ៣​លើក ( ស្លាប់ ១ នាក់ ) ។​ បើក​វ៉ា​ប្រជែង ៤​លើក ( ស្លាប់ ៣ នាក់ )
បត់​គ្រោះថ្នាក់ ៤​លើក ( ស្លាប់ ១ នាក់ ) ។​ បើកបរ​មិន​ប្រកាន់​ស្តាំ ង​៤​លើក ( ស្លាប់ ២ នាក់ ) ។​

គ្រោះ​ថ្នាក់​ចរាចរ​នេះ ​កើតឡើង​នៅលើ​ដងផ្លូវ​រួមមាន ៖ ផ្លូវជាតិ​១៨​លើក , ផ្លូវ​ក្នុង​ទី​រួម​ខេត្ត​១២​លើក ផ្លូវលំ ១​លើក។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​រួមមាន​ម៉ូតូ ១៦​លើក , រថយន្ត​តូច​១២​លើក , រថយន្ត​ធំ ១​លើក និង យាន​ផ្សេងៗ ២ លើក។​

ចំពោះ​វិធានការ​ត្រួតពិនិត្យ​ការ អនុវត្តន៍​ច្បាប់​ចរាចរណ៍ ផ្លូវគោក នា​ថ្ងៃ ទី​១៤​ខែមេសា ឆ្នាំ ២០១៩​រួមមាន ៖ មធ្យោបាយ ចូល​គោលដៅ ១,៣៨០ គ្រឿង ( ម៉ូតូ ៦៥%)។​ មធ្យោបាយ ល្មើស ១៨០ គ្រឿង ( ម៉ូតូ ៦៨%)។​ ការអប់រំ ៥០​គ្រឿង ( ម៉ូតូ ២៨%)។ វិធានការ​ផាកពិន័យ លើ​មធ្យោបាយ​ល្មើស​១៣០​គ្រឿង ជា​ទោចក្រយានយន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114