ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់តម្លៃជាង ១ ប៊ីលាន នៅតំបន់សន្តមេគង្គ
វៀតណាមគ្រោងសាងសង់ស្ពានទី២នៅក្រុង កឹន ថូ (Can Tho) នៃតំបន់ដីសន្តទន្លេមេគង្គភាពខាងត្បូងរបស់ប្រទេស ដោយឆ្លងកាត់ទន្លេបាសាក់(វៀតណាមហៅទន្លេ ហូវយ៉ាង) ក្នុងតម្លៃប្រមាណ ១,១ ប៊ីលានដុល្លារ ដោយចំណាយពេលសាងសង់ ៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០២៦ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីពេលថ្មីៗ។

ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងមីធួន (My Thuan) របស់វៀតណាម បាននិយាយថា ក្រសួងសំណង់កំពុងពិនិត្យឡើងវិញនូវការសិក្សាជាមុនអំពីលទ្ធភាពសម្រាប់ស្ពាន និងផ្លូវចូលរបស់វា។ ជំហានសំខាន់ៗ រួមទាំងការអនុម័តការវិនិយោគ ការអនុម័តគម្រោង និងការជ្រើសរើសអ្នកម៉ៅការ ត្រូវបានគ្រោងទុកពេញ ១ ឆ្នាំ ២០២៦។
ស្ពានកឹនថូ ២ រួមបញ្ចូលទាំងផ្លូវថ្នល់ និងផ្លូវដែក ដែលនឹងភ្ជាប់ជាមួយផ្លូវដែកទីក្រុងហូជីមិញ-កឹនថូ នាពេលអនាគត។ វាស្ថិតនៅក្នុងគម្រោងផ្លូវ និងស្ពានប្រវែង ១៧,៥ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ក្នុងក្រុងកឹងថូ ហើយតភ្ជាប់ដោយផ្ទាល់ទៅកាន់ផ្លូវល្បឿនលឿនក្រុងហូជីមិញ-ខេត្តកាម៉ៅ។
ស្ពានដដែលមានទីតាំងប្រហែល ៤,៥ គីឡូម៉ែត្រ ពីស្ពាន កឹង ថូ ទី១ ហើយវានឹងបំពាក់ដោយខ្សែកាបប្រវែងជាង ១ គីឡូម៉ែត្រ។ កឹង ថូ ២ នឹងមានគន្លងចំនួនប្រាំ៦ អាចបើកបរក្នុងល្បឿនកំណត់ ១០០ គីឡូម៉ែត្រ/ម៉ោង បូករួមទាំងផ្លូវចូលដែលមានគន្លងសម្រាប់សង្គ្រោះបន្ទាន់។
ការវិនិយោគសរុប ត្រូវបានប៉ាន់ស្មានថាមានចំនួន ២៩,៥២ ទ្រីលានដុង (១,១២ ប៊ីលានដុល្លារ) ដែលគ្របដណ្តប់លើការសាងសង់ និងឧបករណ៍ ការគ្រប់គ្រងគម្រោង និងការប្រឹក្សាយោបល់ និងការឈូសឆាយដីធ្លី និងការទូទាត់សំណង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


