ព័ត៌មានអន្ដរជាតិ
វត្តមានកូនស្រីលោកគីម នៅវិមានសពដូនតា បង្ហាញពីការរៀបចំផ្លូវបន្តតំណែងកាន់តែច្បាស់
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់លោកគឺ កញ្ញា ជូ អេ ទៅកាន់វិមានព្រះអាទិត្យ Kumsusan ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រទៅកាន់ទីកន្លែងសក្ការៈបំផុតរបស់ជាតិ។

អ្នកវិភាគយល់ថា នេះជាការបញ្ជាក់ពីឋានៈរបស់នាងក្នុងនាមជាអ្នកបន្តវេនដែលមិនអាចជៀសបាននៃត្រកូលគីម។ រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦នេះ បានបង្ហាញពីកូនស្រីលោកគីម ឈរនៅចំកណ្តាលនៃជួរថ្នាក់ដឹកនាំកំពូល ដោយមានឪពុក និងម្តាយរបស់នាងគឺលោកស្រី Ri Sol Ju នៅអមសងខាង ក្នុងអំឡុងពេលគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំជំនាន់មុន។
ដំណើរទស្សនកិច្ចនេះមានទម្ងន់នយោបាយយ៉ាងធំធេង ដោយសារវិមានសពនេះជានិមិត្តសញ្ញាតំណាងខ្ពស់បំផុតនៃសិទ្ធិដឹកនាំរបស់ខ្សែលោហិត «ត្រកូលគីម»។ ជូ អេ ដែលត្រូវគេសន្និដ្ឋានថាបានកើតនៅដើមទសវត្សរ៍ឆ្នាំ២០១០ បានបង្ហាញមុខជាសាធារណៈកាន់តែញឹកញាប់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។ ការបង្ហាញខ្លួនចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួនជាអន្តរជាតិដ៏សំខាន់កាលពីខែកញ្ញាឆ្នាំ២០២៥ នៅពេលដែលនាងបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយឪពុករបស់នាង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង។
ទោះបីជាទីក្រុងព្យុងយ៉ាងមិនដែលបានបញ្ជាក់ជាផ្លូវការអំពីអាយុ ឬស្ថានភាពរបស់នាងក្នុងនាមជាអ្នកបន្តវេនក៏ដោយ ក៏ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងអ្នកវិភាគក្នុងតំបន់បានលើកឡើងថា ភាពញឹកញាប់ និងលក្ខណៈនៃភារកិច្ចសាធារណៈរបស់នាង បានបង្ហាញយ៉ាងច្បាស់ថា នាងកំពុងត្រូវបានរៀបចំឲ្យក្លាយជាមេដឹកនាំជំនាន់ទី៤ នៃប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


